ព័ត៌មានអន្តរជាតិ ៖ ហោចណាស់ មនុស្ស ១១នាក់ បានស្លាប់បាត់បង់ជីវិត ខណៈ ១៦នាក់ផ្សេងទៀត រងរបួសធ្ងន់និងស្រាល បន្ទាប់ពីខ្មាន់កាំភ្លើងបានបើកការវាយប្រហារបាញ់រះគ្រាប់ពិត ទៅលើហ្វូងមនុស្សនៅទីក្រុងធំបំផុត ទីក្រុង Juba ប្រទេស ស៊ូដង់ខាងត្បូង ។ កាសែតក្នុងស្រុក The National Courier ចេញផ្សាយឲ្យដឹងថា ជនរងគ្រោះទាំងអស់ រងនូវការវាយប្រហារ បាញ់រះ អំឡុងពេលដែល ពួកគេកំពុងតែតាមដាននិងទស្សនា ការប្រកូតបាល់ទាត់ English Premier League ។
ប្រភពសារព័ត៌មានដដែលបន្តឲ្យដឹងថា ភ្លាមៗខណៈមានការចុះអន្តរាគមន៍ដោយផ្ទាល់ពីសំណាក់ មន្រ្តីអនុវត្តន៍ច្បាប់ ខ្មាន់កាំភ្លើងបានរត់គេចខ្លួនបានសម្រេច ខណៈអាជ្ញាធរមូលដ្ឋាន បញ្ជាក់អោយ ដឹងថា ចេតនានៃការវាយប្រហារលើកនេះ ពុំជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្ម ភារវកម្មនោះទេ ។ គួររំឮកថា សូដង់ខាងត្បូង ត្រូវបានរំខានដោយអំពើហឹង្សានយោបាន ចាប់តាំងពីទទួលបានឯករាជ្យ នាឆ្នាំ ២០១១ មកម្ល៉េះ ៕
*បញ្ជាក់ ៖ រូបភាពឯកសារ
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អ័រតេ