ក្រលេកមកមើលតារាចម្រៀងសម្លេងវែង ឆាយ វីរៈយុទ្ធ ដែលបានបាត់មុខមួយរយៈធំហើយបាន
បង្ហាញខ្លួនជាមួយអាល់ប៊ុមចម្រៀងថ្មីជាមួយផលិតកម្មសាន់ដេ ហើយជាមួយគ្នានេះផងដែរគឹក៏
បានឮល្ហៀងៗ ថាលោក ឆាយ វីរៈយុទ្ធ កំពុងតែរើបង្វិច រៀបចំផ្លាស់ទ្រនំទៅកាន់សាខាផលិតកម្ម
ថ្មីរបស់ ហង្សមាស គឺ PhlengRecord។
តែបើតាមគេហទំព័រ Postkhmer ដែលបានចុះទៅជួបជាមួយលោក ឆាយ វីរៈយុទ្ធ ផ្ទាល់បានឲ្យ
ដឹងថាពាក្យចចាមអារាម ដែលថាលោក ឆាយ វីរៈយុទ្ធ ចង់រើបង្វិចផ្លាស់ទៅច្រៀងនៅ សាខាថ្មី
របស់ ហង្សមាស នោះមិនមែនជាការពិតនោះទេ។
ផ្ទុយទៅវិញតារាច្រៀងដែលយុវវ័យរូបណាក៏ស្គាល់រូបនេះបានសម្ដែងការហួសចិត្តជាខ្លាំងដោយ
លោកបានប្រាប់តបចំពោះពាក្យចចាមអារាមនោះថា "មិនដឹងជាត្រូវបកស្រាយប្រាប់សារព័ត៌មាន
និងទស្សនិកជនយ៉ាងណានោះទេ ហើយក៏មិនដឹងត្រូវមានវិធានការ ជាមួយគេហទំព័រនោះយ៉ាង
ណានោះដែរ បើពួកគេទទួលបានព័ត៌មានបែបកំប្លែងលេងពីតាមតៀមកាហ្វេ ឬពីជនអនាមិកមាន
បំណងមិនល្អពីខ្ញុំហើយគាត់យកមក សរសេរចុះផ្សាយជាសាធារណៈ ដោយគ្មានការពិតបែប
នេះ"។
លោកក៏បានបញ្ជាក់ពីជំហរដ៏រឹងមាំរបស់លោកផងដែរថា "ខ្ញុំមិនមានគំនិតគិតចង់ដើរចេញពី
ផលិតកម្មសាន់ដេឡើយ សូម្បីតែកូនគំនិតដ៏តូចមួយក៏មិនមានដែរ"។ ជុំវិញការឈានចូលផលិត
កម្មសាន់ដេ នេះផងដែរ លោកក៏បានបង្ហើបអោយដឹងផងដែរថាលោក ឆាយ វីរៈយុទ្ធ ក៏មានគំ
រោងក្នុងការនាំប្អូនស្រីរបស់ខ្លួន ចូលប្រលូកក្នុងសិល្បះផងដែរតែលោកបានបញ្ជាក់ថា "រឿងនេះ
សុំលាក់សិនមិនទាន់អាចនិយាយបានទេ តែប្អូនស្រីខ្ញុំគេពិតជាមានទឹកដមសំឡេងល្អតាំងពី
កំណើតហើយក៏មិនចាញ់សំឡេងខ្ញុំដែរ"។
យើងចាំមើលដំណើររឿងបន្តទៀតទៅមើល តើនឹងទៅជាយ៉ាងណា?
ដោយ៖ ម៉ូកា
ប្រែសម្រួលអត្ថបទពី៖ Postkhmer