CamNews

តារា 

Justin Bieber រងការរិះគន់ថា ឈ្លើយ ពីសំណាក់ សារព័ត៌មាន

New York Daily កំពុងតែវាយប្រហារមកលើ Justin Bieber ជាលំដាប់ក្រោយពេលដែលគេចាប់
ផ្ដើមល្បីកាន់តែខ្លាំង។

Justin មានបញ្ហាជាមួយនឹង Def Jam Record ដែលគេធ្វើការជាមួយនៅក្នុងទីក្រុង New York 
កាលពីរៀបចំកម្មវិធីកន្លងមកនេះ។ អ្នកដែលមកធ្វើការជាមួយ Justin ក្នុងកម្មវិធីនេះសុទ្ធសឹងតែ
ជាអ្នកដែលស្រួលធ្វើការជាមួយតែ Justin គេមិនស្ដាប់នរណានោះទេ គិតតែធ្វើអ្វីតាមអំពើចិត្ត
របស់គេដែលបណ្ដាលអោយការងាររៀបចំកម្មវិធីមានការរអាក់រអួល។

វាជាបញ្ហាមួយដែលចោទខ្លាំងមកដល់ពេលនេះព្រោះតារារូបនេះហាក់ដូចជាបញ្ចេញចារិតស្ទាវ
ខ្លាំងពេក ក្នុងអំឡុង ៦ ខែចុងក្រោយនេះ។ តែយ៉ាងណា Justin បានប្រាប់ថាគេមិនខ្វល់នោះទេ
ហើយគេចាត់ទុកអត្ថបទសារព័ត៌មាន New York Daily ថាជាក្រដាសដែលសរសេររឿងឥតបាន
ការ៕

ដោយ៖ ផានិត
ប្រភពពី៖ K14 

Tags: Justin Bieber baby youtube selena gomez