ថ្មីៗនេះ បុរសម្នាក់រស់នៅឯMadrid ប្រទេសអេស្បាញ បានរួចផុតពីសេចក្តីស្លាប់ដ៏អស្ចារ្យ
មួយបន្ទាប់ពីត្រូវរន្ទះបាញ់ចំ"អាអូនតូច"។ ទោះបីជាគ្រោះថ្នាក់ដ៏ចំលែកនេះបានធ្វើឲគាត់
រលាក ប៉ុន្តែការនៅរស់រានមានជីវិតរបស់គាត់ ត្រូវបានចាត់ទុកថាជាករណីដ៏មហាសំណាង
មួយ។
អព្ភូតហេតុនេះបានកើតឡើងពេលគាត់កំពុងតែដើរលើផ្លូវនៅក្រៅតំបន់Tres Cantos។ បុរសលាក់
ឈ្មោះនេះមិននឹកស្មានដល់ ស្រាប់តែត្រូវរន្ទះបាញ់ចំចាប់ពី"កន្លែងពិសេស" រហូតដល់បាតជើង។
ភ្លាមនោះគាត់ក៏សន្លប់ក្នុងអាការៈរលាកខ្លាំងត្រង់"អាអូនតូច" និងបាតជើង។
ពេលបញ្ជូនដល់មន្ទីរពេទ្យMadrid de la Paz ក្រុមគ្រូពេទ្យបានឲដឹងថា បុរសម្នាក់នេះពិតជាមាន
សំណាងខ្លាំងណាស់។ ទោះបីត្រូវរន្ទះបាញ់តែមិនមានឥទ្ធិពលអ្វីដល់ខួរក្បាលនិងបេះដូងទេ។
ហើយសព្វថ្ងៃគាត់កំពុងសំរាកព្យាបាលក្នុងមន្ទីរពេទ្យ។ រឿងមិនគួរឲជឿរបស់គាត់នេះមានការ
ចាប់អារម្មណ៍យ៉ាងច្រើននៅក្នុងពិភពអ៊ីនធើណេត។ មានច្រើនជាង1.000 tweets និង 7000 “like”
ក្នុង Facebook ពីគ្រោះថ្នាក់នេះ៕
"នេះជាសារមួយផ្តាំផ្ញើទៅប្រជាពលរដ្ឋទាំងអស់គ្នា ជាពិសេសបុរសៗណា ពេលមានភ្លៀងផ្គរ សូម
មានការប្រយ័ត្នប្រយែងឲបានខ្ពស់ កុំចេញទៅណាបើមិនចាំបាច់ ប្រយ័ត្នដូចបុរសខាងលើ។ គាត់
មានសំណាងនៅរស់បាន តែយើងមិនប្រាកដមានសំណាងដូចគាត់ទេ។ បំណងល្អពីcamnews!!!"
ដោយ៖ nano
ប្រភព៖ k14