ភ្នំពេញ៖ តារាចម្រៀងជើងថ្មីរបស់ផលិតកម្ម ហង្សមាស កញ្ញា ផន នីដា ហៅ ស្រីខួច ដែល
នាងទើបតែបង្ហាញ បទចម្រៀងបែបកន្រ្ទឹមជាង១០បទ រួចមក ពេលនេះនាង បានបង្ហាញស្ទីល
ថ្មីជាមួយ បទបែបមនោសញ្ចេតនា ជាយុវវ័យវិញម្ដង។ អ្នកណាក៏ទទួលស្គាល់ថា នាងជាតារា
ចម្រៀងច្រៀងបទបែបប្រពៃណី បានពីរោះល្អ ពិសេសនាងជាសិល្បការីនីដែលទទួលកាបណ្ដុះ
បណ្ដាលពីសាលាវិចិត្រសិល្បៈត្រឹមត្រូវ ។
កាលពីថ្ងៃសៅរ៍កន្លងទៅនេះ នាងបានវិលត្រឡប់មករកវេទិការតន្រ្តីជាថ្មី ខណៈដែលនាងបាន
សម្រាកមួយខែជាង បន្ទាប់ពីពិធីបុណ្យចូលឆ្នាំខ្មែរបានបញ្ចប់ ។ តារាចម្រៀងស្រីរូបនេះបាន
បង្ហើសំនៀងយ៉ាងលន្លង់លន្លោច ជាមួយទឹកដម សំនៀងក្រអួនក្រអៅ តាមរយៈបទចម្រៀង
យុវវ័យបួនបទ ។ គ្រប់បទសុទ្ធពីរោះៗ ពិសេសអត្ថន័យ កាន់តែអស្ចារ្យ ព្រោះស្ថិតក្រោមស្នាដៃ
កវីនិពន្ធដ៏ឆ្នើម សុខ ចាន់ផល ។ បទមួយក្នុងចំណោមបួនបទ ដែលគេចាប់អារម្មណ៍ខ្លាំងជាង
គេ គឺ "ខុសតាំងពីកើត" ដែលបានរៀបរាប់ពីនារី គ្រាន់តែកើតមកម្ដាយនាងរត់ចោល នាងត្រូវ
តស៊ូលំបាករហូតពេញវ័យ លុះដល់ពេលមានគូស្នេហ៍ ក៏ត្រូវគេបោះបង់ទៀត ដែលពេលស្ដាប់
ហើយ ពិបាកទប់អារម្មណ៍ណាស់ សូម្បីតែនាងពេលបកស្រាយផ្ទាល់ ក៏ហាក់រៀងរលីងរលោង
ទឹកភ្នែកខ្លួនឯងដែរ ។
កាន់តែគួរឲ្យចាប់អារម្មណ៍ខ្លាំងជាងគេ ក្នុងបទចម្រៀងនេះ គឺស្ទីលតែងខ្លួនរបស់ ស្រីខួច បាន
ក្រវ៉ាត់អាវប៉ាក់សំពត់បត់ទៅកៀនជញ្ជាំងសិន រួចបានឆក់រ៉ូប ស៊ីវិល័យឆើតឆាយវិញម្ដង ពេល
នាងស្លៀកសម្លៀកបំពាក់បែបបុរាណ ហាក់បីដូចជានារីខ្មែរម្នាក់ រម្យទម សុភាពរាបសារ តែដល់
យុវវ័យវិញ នាងក៏ក្លាយជានារីដ៏ស្រស់ឆើតឆាយ ស្ទើរតែមើលមិនដឹងថា ជាមនុស្សតែម្នាក់ ។
ជំនួបជាមួយ LookingTODAY ស្រីស្អាត ផន នីដា បាននិយាយថា នេះជាលើកទី១ ដែលនាង
ឡើងច្រៀងបទយុវវ័យក្នុងផលិតកម្ម ហង្សមាស តាមពិតទៅបទបែបនេះ មិនមែនមិនធ្លាប់
ច្រៀងទេ ច្រៀងរួចមកហើយ កាលនៅផលិតកម្មចាស់ ។ នាងនឹងឡើង តាមបណ្ដាស្ថានីយ
ដទៃទៀតផងដែរ ។ មិនដឹងថា អាចទទួលការគាំទ្របានកម្រិតណាទេ តែបានប្រឹងប្រែងយ៉ាង
អស់សមត្ថភាព ។
ផន ស្រីខួច ទើបតែបញ្ចេញស្នាដៃបានពីរប៉ុណ្ណោះ បើតាមស្ដាប់ឮនាងនៅមានអ្វី ដែលពិសេស
ជាងនេះទៅទៀត ព្រោះកាលនៅផលិតកម្មចាស់ នាងបានរ៉េបរបៀបឌីជេ ផ្អើលភូមិម្ដងរួចទៅ
ហើយ ឯក្បាច់រាំវិញ នាងក៏មិនអន់ដែរ ។ ចំណែករឿងស្នេហាតារាចម្រៀងរូបនេះ មិនទាន់បាន
និយាយទេ ខណៈដែលសារព៌ត័មានមួយ ចំនួនចូលចិត្តថា នាងស្រលាញ់គ្នាជាមួយអ្នកនេះ អ្នក
នោះ ។
ផន នីដា ហៅ ស្រីខួច ក៏មានអង្គរក្សពិសេសផ្ទាល់ខ្លួនគ្រប់ពេល ដែលនាងទៅណាមកណា
តែងបង្ហាញវត្តមានជានិច្ច គឺលោកឪពុកជាទីស្រលាញ់របស់នាង ដែលតែងតែការពារនិងលើក
ទឹកចិត្តកូនស្រីគ្រប់ពេល គាត់ក៏ជារនាំងមួយ ក្នុងការការពារ ស្រីខួច ពីសំណាក់កន្លង់ក្បាលខូច
មួយចំនួន ដែលមកចែចង់ ស្រីស្អាតថ្ពាល់ខួចរូបនេះ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល