CamNews

កំសាន្ត 

រឿង Romeo & Juliet ត្រូវបានគេយកមកថត សារជាថ្មី (មានវីដេអូ)

ទស្សនិកជនច្បាស់ជាបានស្គាល់ហើយថារឿង Romeo & Juliet គឺជារឿងព្រេងនិទានបែប
ស្នេហាប្រកាន់វណ្ណៈ បុរាណរបស់អ្នកនិពន្ធ Shakespeare ។ រឿង Romeo & Juliet ត្រូវបាន
គេស្គាល់ថា ជារឿងស្នេហាវិនាសព្រាត់ប្រាស់ ប្រកាន់វណ្ណៈ ស្រដៀងទៅនិងអក្សរសិល្ប៍រឿង
ទុំទាវ របស់ខ្មែរយើងដែរ ។

Romeo - Juliet passionate lip lock in 2013 8

រឿង Romeo & Juliet ត្រូវបាននិពន្ធដោយ Shakespeare បោះពុម្ពផ្សាយក្នុងឆ្នាំ ១៥៩៧ ក្នុង
កំឡុងពេលនៃការចាប់ផ្តើមអាជីពរបស់ Shakespeare ។ ចូលមកដល់ក្នុងឆ្នាំ ២០១៣ នេះ
រឿង Romeo & Juliet ត្រូវបានគេយកមកផលិតជាខ្សែរភាពយន្តខ្នាតធំ ដោយ​ Relativity Media ។
តួឯកប្រុស Romeo នឹងសំដែងដោយ Douglas Booth និង Juliet សំដែងដោយ Hailee Steinfeld ។

រឿង Romeo & Juliet 2013 នេះនឹងចាក់បញ្ចាំងឆាប់ៗ ខាងមុខនេះហើយ​ ដោយពេលនេះយើង
ទៅទស្សនា Trailer ទាំងអស់គ្នា ៕



ដោយ ៖ លីលី
ប្រភព ៖ huffington 

Tags: movie romeo & juliet stars hollywood entertainment