CamNews

តារា 

ចុំ! Messi និង Ronaldo នៅក្រុមតែមួយហើយ នៅទាត់បាល់ចាញ់ក្រុម Harukan ទៀត? (មានវីដេអូ)

កាលពី ប៉ុន្មានខែមុន យើងបានឃើញថា មានតារាបាល់ទាត់ ល្បីៗជាច្រើន ត្រូវបាន Samsung ហៅ អញ្ជើញអោយ មកថតវីដេអូមួយ ដ៏ល្បីដែលយើង បានស្គាល់តាមរយៈ ក្រុមមួយដែលមានឈ្មោះថា GALAXY11 ។



ឥលូវនេះ វីដេអូថ្មីមួយ របស់ក្រុម GALAXY11 ដែលមានកីឡាករល្បី ដូចជា Messi, Ronaldo និង Rooney លេងនោះ ត្រូវបានបង្ហោះឡើង ដែលទាក់ទាញ​ ការចាប់អារម្មណ៍ របស់ទស្សនិកជន ជា ខ្លាំង ។ នៅក្នុងវីដេអូក្រុម GALAXY11 បានធ្វើដំណើរទៅ ប្រកួតជាមួយនិង Harukan នៅឯភព ក្រៅផែនដីមួយ ដែលក្រុម Harukan គឺជាក្រុម មនុស្សចំលែក ។ បើទោះបីជា ក្រុម GALAXY11 មានកីឡាករ ល្អៗមកពីជុំវិញ ទូទាំងពិភពលោកមែន តែក្រុម Harukan បានគ្រប់ដណ្តប់យ៉ាងខ្លាំង ទៅលើក្រុម GALAXY11 ក្នុងតង់ទី ១ ។ ទស្សនិកជន អាចទស្សនាវីដេអូ នេះនៅខាងក្រោម ៖



យ៉ាងណាមិញ វីដេអូនេះ គឺគ្រាន់តែជាការប្រកួត តង់ទី ១ ប៉ុណ្ណោះហើយ វាគ្រាន់តែជា ផ្នែកមួយនៃ ការផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុន Samsung តែប៉ុណ្ណោះ ៕ 


ប្រែសម្រួល ៖ កុសល
ប្រភព ៖ youtube 


Tags: football star ronaldo messi rooney samsung galaxy11