CamNews

តារា 

តារាបង្ហាញសាច់គួរក្ដៅខ្លួន ក្នុងឆ្នាំ ២០១១

ឆ្នាំ ២០១១ ពិភពសិល្បៈក្នុង និងក្រៅប្រទេសពោរពេញដោយព្រឹតិការណ៍សំខាន់ៗដែលគួរ
អោយចាប់អារម្មណ៍ ជាពិសេស គឺការបញ្ចេញសាច់ដ៏គួរក្ដៅខ្លួន របស់ក្រុមតារារូបស្រស់
ដែលបានបង្កអោយមានការជជែកគ្នាក្នុង និងក្រៅស្រទាប់អ្នកសិល្បៈ។



វិស័យសិល្បៈកូរ៉េខាងត្បូង
កាលពីខែ មិនា ឆ្នាំ ២០១១ តារាសំដែងស្រីជនជាតិកូរ៉េខាងត្បូង Choo Ja Hyun បានចាប់
ផ្ដើមទំព័រ"ក្ដៅសាច់" ដោយបញ្ចេញរូបថតសិចស៊ីរបស់ខ្លួននៅលើបណ្ដាញអ៊ីធើរណែត។
ភ្លាមនោះ រូបថតទាំងនេះត្រូវបានគេចែករំលែកពាសពេញគេហទំព័រ និងកាសែត ក្នុង
ប្រទេសកូរ៉េខាងត្បូង។

នៅពេលបញ្ហានេះបានកើតឡើង និងមានសភាពធ្ងន់ធ្ងរ ក្រុមហ៊ុន CHS Media របស់ប្រទេស
ចិនដែលគ្រប់គ្រង Choo Ja Hyun បានចេញមុខបកស្រាយថា រូបទាំងនោះត្រូវបានគេថត
តាំងតែពីយូរណាស់មកហើយ តែ Choo Ja Hyun បានរក្សាវាទុកដើម្បីជាអនុស្សាវរីយ៍។
ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ រូបថតប្រភេទនេះ មិនត្រូវបណ្ដោយអោយគេចែករំលែកជា
សាធារណៈនោះទេ។ ក្រុមហ៊ុន CHS Media ថ្លែងថា ខ្លួននឹងចាត់វិធានការទប់ស្កាត់ និងប្ដឹង
ចំពោះអ្នកណាដែលចែករំលែករូបភាពទាំងនោះ។

អ្នកលេងអ៊ីធើរណែតភាគច្រើនយល់ថា ការបកស្រាយរបស់ក្រុមហ៊ុន CHS Media គ្រាន់តែ
ជាលេះមួយ ហើយវាគឺជាក្បាច់កំដរបរិយាកាសរបស់ត្រកូល Choo ។ បញ្ហាខាងលើបាន
ស្ងប់ស្ងាត់ទៅវិញមួយរយៈពេល ក៏ស្រាប់តែ Lee Jenny បញ្ចេញអាលប៊ូមបង្ហាញដងខ្លួនដ៏
សិចស៊ីអស្ចារ្យរបស់នាង។ អ្នកគាំទ្រមានការរិះគន់ ប៉ុន្ដែក្រោយមក ឈ្មោះរបស់នាងក៏ត្រូវ
បានគេរំឮកច្រើន។

បន្ទាប់ពីបញ្ហារបស់ Choo Ja Hyun និង Lee Jenny ពិភពសិល្បៈកូរ៉េបានផ្ទុះឡើងនូវព័ត៌មាន
ស្ដីពីតារាកូរ៉េខាងត្បូង ៤០រូប ដែលជាប់ទាក់ទិននឹងរឿងអាស្រូវ "លើគ្រែ" ។ រូបថតចំនួន
១០០ សន្លឹកនោះ ភាគច្រើនត្រូវបានចេញផ្សាយនៅលើគេហទំព័រនៅប្រទេសចិន ។

នៅពេលថ្មីៗនេះបំផុត អតិតបវរកញ្ញាឯកឆ្នាំ ១៩៩៥ របស់កូរ៉េខាងត្បូងនាង Han Sung Joo
ត្រូវបានគេសង្ស័យថា ជាបុគ្គលសំខាន់ក្នុងខ្លីបវីដេអូ ដែលមានថេរវេលា ២នាទី និង ៥២វិនា
ទី ដែលត្រូវបានបុគ្គលម្នាក់ឈ្មោះ C. បង្ហោះលើ ប្លក់ឯកជន ជាមួយនឹងប្រធានបទ "clip sex
របស់តារាល្បីឈ្មោះ" ។ បច្ចុប្បន្ន បញ្ញានេះ កំពុងត្រូវបាននគរបាលធ្វើការស្រាវជ្រាវ។ បញ្ហា
ទាំងប៉ុន្មានខាងលើ គ្រាន់តែជាផ្នែកមួយនៃរឿងអាស្រូវក្នុងវិស័យសិល្បៈកូរ៉េ នៅមានរឿងជា
ច្រើនទៀតដែលយើងមិនយកមកនិយាយ។



ពិភពសិល្បៈនៃប្រទេសនិយាយភាសាចិន

នៅក្នុងវិស័យសិល្បៈនៃប្រទេសនិយាយភាសាចិនឆ្នាំ ២០១១ ក៏មានរឿងអាស្រូវជាច្រើន
ដែលទាក់ទិននឹងការបញ្ចេញរូបថតក្ដៅសាច់។ បញ្ហាដំបូងដែលបានបង្កការជជែកគ្នាច្រើន
ជាងគេគឺរឿងស្នេហារបស់តារាស្រី Pan Shuang Shuang និង Raymond ។ ចុងខែមិនា គេ
ឃើញរូបថត"លើគ្រែ" របស់ Pan Shuang Shuang និង Raymond ត្រូវបានគេបង្ហោះនៅលើ
អ៊ីនធើរណែត។

ក្រោយមក Raymond បានចេញមុខបដិសេធ ប៉ុន្ដែតារារូបនេះបាននិយាយថា អ្នកទាំងពីរ
បានចែកផ្លូវគ្នាទៅហើយ តែភាគីខាងស្រីមិនចង់បំព្រួញបញ្ហានេះ។ Pan Shuang Shuang
បាននិយាយនៅលើកាសែតនានាថា ខ្លួនត្រូវបាន Raymond ក្បត់ចិត្ត ចំណែក Raymond
វិញក៏បានយំស្រែក បង្ហាញខ្លួនស្ទើរគ្រប់កាសែតនោះដែរ។ រឿងអាស្រូវរបស់អ្នកទាំងពីរបាន
ធ្វើអោយក្រុមអ្នកកាសែតក្នុង និងក្រៅប្រទេសត្រូវចំណាយទឹកប៊ិចក្នុងរយៈពេលយ៉ាងយូរ។

ក្រុមតារាស្រីនៅប្រទេសនិយាយភាសាចិន ក្នុងឆ្នាំ ២០១១ នេះ ក៏មានការបង្អួតសាច់ជាងឆ្នាំ
មុនៗ ។ ពួកគេតែងជ្រើសរើសក្រណាត់ពិសេសៗដើម្បីកាត់ជាសំលៀកបំពាក់ ដែលអាចនាំ
អោយមានភាពសិចស៊ីជ្រុល។ ក្នុងថ្ងៃទី ២៨ ខែសីហា តារាសំដែងស្រីដែលចូលចិត្តបង្ហាញ
ភាពសិចស៊ីគឺនាង Yuan Li បានបង្ហាញខ្លួននៅលើកម្រាលព្រំក្រហម បានស្លៀករ៉ូបរឹបរាង
ដែលធ្វើអោយឃើញឈុតក្នុងទាំងស្រុងរបស់នាង។ Yuan Li ត្រូវបានគេចោលនឹងដុំថ្ម រហូត
ដល់នាងត្រូវចេញមុខធ្វើការសូមទោស។

Edison Chen អ្នកដែលធ្លាប់មានឈ្មោះល្បីខាងបង្ហាញភាពសិចស៊ីកាលពីឆ្នាំ ២០០៨ ពេល
នេះបានបង្កការភ្ញាក់ផ្អើលសារជាថ្មី នៅពេលរូបថត"លើគ្រែ" របស់ខ្លួនជាមួយនឹងតារាស្រី
បង្ហាញម៉ូដ អាយុ ១៦ឆ្នាំ គឺនាង Cammi Xie ។ ស្រីស្អាតមិនទាន់គ្រាប់អាយុនេះ បានបង្ហាញ
ខ្លួននៅលើទំព័រកាសែត យំស្រែក រហូតដល់បញ្ហាកាន់តែធ្ងន់ធ្ងរឡើងៗ។ តែចុងក្រោយ នាង
ត្រូវបានគេដឹងថា បានប្រើប្រាស់ឈ្មោះរបស់ Edison Chen ដើម្បីបានល្បីឈ្មោះជាងមុន ទើប
ក្រោយមក បញ្ហានេះបានស្ងប់ស្ងាត់ទៅវិញ។

ពិភពតារានៅ Hollywood ៖


រឿងអាស្រូវអាក្រាតកាយរបស់តារា Hollywood បានធ្វើអោយកក្រើកពិភពសិល្បៈទូទាំង
ពិភពលោក។ ជនល្មើស (hacker )ម្នាក់ បានលួចចូលទៅកាន់ mail និងគណនីឯកជនរបស់
តារាល្បីឈ្មោះដើម្បីយកទិន្នន័យ និងបង្ហោះរូបក្ដៅសាច់នៅលើប្រព័ន្ធអ៊ីនធើរណែត។

រូបភាពអាក្រាតជាច្រើនសន្លឹករបស់ស្រីស្អាត Scarlett Johansson ត្រូវបានបង្ហោះលើប្រព័ន្ធ
អ៊ីនធើរណែត ធ្វើអោយក្រុមអ្នកជួញព័ត៌មានត្រូវចំណាយទឹកប៊ិចអស់យ៉ាងច្រើន។ Scarlett
Johansson មានការក្ដៅក្រហាយ ក៏បានទាក់ទង់ និងស្នើអោយ FBI ជួយចាត់ការក្នុងរឿង
នេះ។ បន្ទាប់ពីការស្រាវជ្រាវ​ FBI បានរកឃើញ និងបានចាប់ខ្លួនជនល្មើសជា hacker ដែល
មានឈ្មោះថា Christopher Chaney ។

ក្រៅពី Scarlett តារាសំដែងស្រីនៃខ្សែភាពយន្ដរឿង �Gossip Girl� នាង Blake Lively ក៏បាន
បែកធ្លាយរូបក្ដៅសាច់របស់ខ្លួន។ បើទោះជាតំណាងរបស់ Blake បានចេញមុខបដិសេធរូប
ថតអាក្រាតកាយដែលត្រូវបានគេចែកចាយនៅលើប្រព័ន្ធអ៊ីនធើរណែត និងបាននិយាយថា
វាគ្រាន់តែជារូបក្មេងស្រីម្នាក់ដែលមានមុខមាត់ដូច Blake តែប៉ុណ្ណោះ។

ចំណែកនាង Mila Kunis ក៏ត្រូវបាន hacker ឈ្មោះ Christopher Chaney លួចទិន្នន័យ និង
បានបង្ហោះរូបអាក្រាតរបស់នាង បន្ទាប់មកគឺនាង Vanessa Hudgens តារាបង្ហាញម៉ូដរបស់
Amber Rose ក៏មានរឿងអាស្រូវបែបនេះដែរ។

វិស័យសិល្បៈនៅកម្ពុជា


ក្នុងវិស័យសិល្បៈនៅប្រទេសកម្ពុជាសម្រាប់ឆ្នាំ ២០១១ នេះ ក៏មានរឿងអាស្រូវជាច្រើន ប៉ុន្ដែ
គេសង្កេតឃើញថា រឿងអាស្រូវទាំងនោះ ភាគច្រើនគឺទាក់ទិននឹងរឿងស្នេហាបែកបាក់។

ចំពោះរឿងសិចស៊ីហួសហេតុ ធ្វើអោយមានប្រតិកម្មពីសំណាក់សាធារណជន ដែលគួរចាប់
អារម្មណ៍ជាងគេនោះ គឺករណីតារាចម្រៀងស្រី សាច់ ស ខ្ចី ឆៃលីដាឡែន ។

បន្ទាប់ពីមានការលេចចេញរូបថតស៊ិចស៊ី របស់កញ្ញា ឆៃលីដាឡែន ជាច្រើនសន្លឹកនៅ
លើគេហទំព័រ និងបណ្តាញសង្គម Facebook បានធើ្វអោយអ្នកគាំទ្រជាច្រើនមានការមិន
ពេញចិត្តចំពោះភាពសិចស៊ីជ្រុលរបស់នាង បើទោះជាបានដឹងថា នាងត្រូវបានគេតម្រូវអោយ
ស្លៀកពាក់បែបនេះកាលពីពេលនាងចេញទៅសំដែងនៅអាមេរិក។​ ក្រោយមក ឆៃលីដា
ឡែន ក៏បានចេញមុខធ្វើការសូមទោសចំពោះបញ្ហានេះ។

ពិភពសិល្បៈនៅវៀតណាម ៖

ក្នុងឆ្នាំ ២០១១ វិស័យសិល្បៈនៅប្រទេសនេះក៏មិនអន់ប៉ុន្មានដែរចំពោះបញ្ហាតារាបង្ហាញ
ភាពសិចស៊ី។ ជាដំបូងគឺរូបថតសិចស៊ីរបស់តារាបង្ហាញម៉ូដ Ngoc Quyen ដែលថតឡើង
ក្នុងគោលបំណងដើម្បីគាំទ្រការការពារបរិស្ថាន។ ទោះជាបែបនេះក្ដី នាងក៏ត្រូវបានគេរិះគន់
ច្រើនផងដែរ។


ក្រៅពីនេះ Ly Nha Ky ក៏បានធ្វើអោយលេចសាច់ទ្រូង នៅពេលនាងបានចូលរួមក្នុងកម្មវិធី
សិល្បៈពិសេស សម្រាប់បណ្ដាថ្ងៃបុណ្យជាតិធំៗរបស់ប្រទេស ដែលប្រការនេះបានបង្កអោយ
មានការជជែកគ្នាជាច្រើនក្នុង និងក្រៅស្រទាប់សិល្បៈ។ អ្នករិះគន់ជាច្រើនបាននិយាយថា
ការបង្ហាញដើមទ្រូងបែបនេះគឺមិនសមស្របទៅនឹងប្រពៃណីជាតិនោះទេ៕



ដោយ ៖ សូរីយ៉ា
ប្រភព ៖ TT

Tags: sexystargirl2011stars