CamNews

កូរ៉េខាងជើងអនុញ្ញាតអោយប្រជាជនកូរ៉េខាងត្បូងចូលរួម រំលែកទុក្ខក្នុងប្រទេសខ្លួន

ប្រទេសកូរ៉េខាងជើងនឹងស្វាគមន៍ប្រជាជនកូរ៉េខាងត្បូងដែលចង់ធ្វើដំណើរមកគោរពវិញ្ញាណ
ក្ខនរបស់មេដឹកនាំរបស់កូរ៉េខាងជើងលោក គីម ជុង អីលដែលបានទទួលមរណៈភាពកាលពី
ថ្ងៃសៅរ៍កន្លងទៅនេះ។

គេហទំព័រ uriminzohkkiri.com របស់កូរ៉េខាងជើងបានប្រកាសថា "កូរ៉េខាងជើងនឹងអនុញ្ញាត
អោយគណប្រតិភូរនិងប្រជាជនរបស់កូរ៉េខាងត្បូងចូលមកគោរពវិញ្ញាណក្ខនមេដឹកនាំរបស់
ខ្លួនបើសិនជាពួកគេចង់។ អាជ្ញាធរនឹងធ្វើការបើកច្រកទ្វារទាំងគោក និងអាកាសសំរាប់ប្រជា
ជនកូរ៉េខាងត្បូង ហើយសុវត្ថិភាពរបស់ពួកគេនឹងត្រូវបានធានា។
លោក គីម ជុង អីល ដែលជាមេដឹកនាំកូរ៉េខាងជើងបានស្លាប់កាលពីថ្ងៃសៅរ៍សប្តាហ៍កន្លង
ទៅដោយសារការគាំងបេះដូង។

កាលពីដើមសប្តាហ៍នេះកូរ៉េខាងត្បូងក៏បានសំដែងនូវការរំលែកទុក្ខចំពោះការស្លាប់របស់មេដឹក
នាំរបស់កូរ៉េខាងជើងតែបានធ្វើការសំរេចថានឹងមិនបញ្ជូនគណៈប្រតិភូផ្លូវរដ្ឋទៅចូលរួមពិធី
បុណ្យសពរបស់លោក គីម ជុង អីលឡើយ។
រដ្ឋាភិបាលទីក្រុង សេអ៊ូល ក៏បាននិយាយដែរថាគេនឹងអនុញ្ញាតអោយអតីតស្រ្តីទីមួយគឺ
លោកស្រី លី ហេ ហ៊ូ, និង ប្រធានក្រុមហ៊ុន ហីយាន់ដាយ (Hyundai) យ៉ុន ជុង អ៊ុន ទៅកាន់
ធ្វើការសំដែងការរំលែកទុក្ខលក្ខណៈផ្ទាល់ខ្លួននៅក្នុងប្រទេសកូរ៉េខាងជើង៕

ដោយ វឌ្ឍនា

Tags: south koreadprkrespect