Monaco ៖ នាង Valeria Levitin មានសញ្ជាតិដើមជាជនជាតិរូស៊ី រស់នៅឯរដ្ឋ Monaco ប្រទេស
បារាំង មានកំពស់ 5ft8 (1.73m) និងមានទម្ងន់ត្រឹមតែ 27kg ប៉ុណ្ណោះ។ សព្វថ្ងៃនេះនាងមាន
អាយុ ៣៩ឆ្នាំហើយ ហើយបានក្លាយជានារីដែលមានរូបរាងស្គមជាងគេបំផុតនៅលើលោក។
នាង Valeria បានសម្រេចចិត្តលាតត្រដាងប្រាប់អ្នកសារព័ត៌មានថា នាងបានទទួលរងជម្ងឺធ្ងន់ធ្ងរ
ម៉្យាងដែលមានឈ្មោះថា anorexia ដែលជាជម្ងឺដែលធ្វើឲ្យមនុស្សមានការធុញទ្រាន់នឹងអាហារ។
នាងបានបន្តថា កាលនាងនៅអាយុ១៩ឆ្នាំ នាងមានរូបរាងសមរម្យដូចគេដូចឯងអញ្ចឹង ប៉ុន្តែនៅ
ពេលដល់អាយុជាង ២០ នាងស្រាប់តែចាប់ផ្តើមមានការធុញទ្រាន់នឹងអាហារ ហើយត្រូវបានគ្រូ
ពេទ្យពិនិត្យឃើញថា នាងមានជម្ងឺមួយនេះ។
រូបភាព៖ នាង Valeria Levitin កាលអាយុ ១៩ឆ្នាំ
នៅពេលដែលនាងមានរូបរាងស្គមបែបនេះ នាងតែងបានទទួលសារជារឿយៗពីមនុស្សម្នាថាតើ
នាងមានវិធីសាស្ត្របែបណា ទើបស្គមឆាប់រហ័សបែបនេះ។ នាងមានការខកចិត្តយ៉ាងខ្លាំងនៅ
ពេលមានជម្ងឺប្រភេទនេះ ហើយនាងតែងមានក្តីសង្ឃឹមមួយទៅថ្ងៃអនាគតថា នាងអាចក្លាយជា
មាតាគេម្នាក់បាន៕
ដោយ៖ មិនា
ប្រភព៖ mirror