អាមេរិក៖ តារាចម្រៀងដ៏ល្បី របស់អាម៉េរិក នាង Miley Cyrus បានបង្ហាញ ស្ទីលស្រាត ក្នុងបន្ទប់ទឹកយ៉ាងចាស់ដៃ នៅលើទស្សនាវដ្តី V magazine បង្អួតទស្សនិកជន និងអ្នកគាំទ្រ ជាពិសេសនាងចង់បញ្ឈឺចិត្ត លោក Cheyne Thomas ដែលជាមិត្តប្រុសរបស់នាង។ នេះបើតាមគេហទំព័រ vmagazineshop ចុះផ្សាយកាលពីថ្ងៃទី ១៣ ខែមករា កន្លងទៅ ។
រូបភាពសិចស៊ី និងស្រាតនាង Miley Cyrus ជាច្រើនសន្លឹក នៅលើទស្សនាវដ្តី V magazine ត្រូវបានគេយកមកបង្ហោះតាមប្រព័ន្ធអនឡាញ ជាសាធារណៈ ធ្វើឲ្យមានការភ្ញាក់ផ្អើល ។ រូបភាពសិចស៊ី និងស្រាតរបស់នាង លើទស្សនាវដ្តី V magazine លេខ ៩៣ នឹងលក់ជាផ្លូវនៅថ្ងៃសុក្រ ទី១៦ ខែមករា ខាងមុខនេះ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល