CamNews

រូបភាព 

ទៅមើលកំពូលស្រីស្អាត ទាំង ៥ មានសម្រស់ស្រស់ស្អាតបំផុត ដូចទៅនឹង កូនតុក្តតា

ព័ត៌មានរូបភាព ៖ តើលោកអ្នក ធ្លាប់ដែលបានឃើញ បេក្ខភាព ស្រីស្អាតរូបណា រហូតដល់ថ្នាក់លាន់ មាត់ ថាស្អាតអី ស្អាតយ៉ាងនេះ ប្រៀបបាន ទៅនឹងកូនតុក្តតា ដែរឬទេ? យ៉ាងណាមិញ បើពិតជាមិន ធ្លាប់បានឃើញមែននោះ ឆ្លៀតនៅក្នុងឱកាសនេះ ទំព័រសារព័ត៌មាន កំសាន្តយើងខ្ញុំ សូមនាំមកជូន នូវចំណីចក្ខុថ្មីមួយផ្សេងទៀត នោះគឺ​ ព័ត៌មានរូបភាព ប្រជុំទៅដោយ កំពូលបេក្ខភាព ស្រីស្អាតទាំង ប្រាំមានសម្រស់ស្រស់ស្អាត ប្រៀបបានទៅនឹងកូនតុក្តតា ដូច្នេះដែរ ។ ជ្រាបកាន់តែច្បាស់ តាមដាន ទស្សនាបណ្តារូបភាព ដែលមានជាបន្តបន្ទាប់ នៅខាងក្រោមនេះ ទាំងអស់គ្នាណា ៖

នាង Dakato Rose ខណៈមានវ័យទើបតែ១៩ឆ្នាំ នាងត្រូវបានរកអោយឃើញថា មានសម្រស់ស្រស់ ស្អាត ប្រៀបបានទៅនឹងកូនតុក្តតា Barbie ស្របពេលដែល នាងពិតជាមានភាពល្បីល្បាញនៅតាម បណ្តាញអ៊ិនធើណេត ជាពិសេស មានភាពល្បីល្បាញ នៅក្នុងប្រទេសចិន និង ជប៉ុន ។

ស្ថិតនៅក្នុងវ័យទើបតែ​ ១៥ ឆ្នាំ នាងតូច Venus Palermo ជនជាតិអង់គ្លេស ត្រូវបានរកអោយឃើញ ថាមានការពេញនិយមចូលចិត្តជាខ្លាំង ជាមួយនឹងសម្រស់គួរអោយស្រឡាញ់របស់នាង ។

ខណៈមានភាពល្បីល្បាញ ខាងសម្រស់ផ្ទៃមុខ ប្រៀបបានទៅនឹងមុខកូនតុក្តតា ព័រសឺឡែន នាង Lily Cole ពិតជាទទួលបានការគាំទ្រជាខ្លាំង ។

ដោយមានខែឆ្នាំកំណើត នៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ១៩៨៨ នាង Lin Ke Tong គឺជាតារាម៉ូដែលថត ស្ពតពាណិជ្ជកម្មមួយរូបដ៏ល្បីល្បាញ ខណៈនាងមានកំពស់ដល់ទៅ ១,៧២ សម ឯណោះ ។

បន្ទាប់ពីទទួលបានជ័យលាភីឯកមួយ នៅក្នុងប្រទេស ហ្វីលីពីន នាង Alodia Gosiengfiao ត្រូវបាន រកអោយឃើញថា ភាពល្បីល្បាញមកពីជុំវិញ ពិភពលោក ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដឹមីរ័រ


Tags: camnews pictures animal pictures snake Horrible treatment Snail