CamNews

មិនគួរឲ្យជឿ 

ស្រឡាំងកាំង ខណៈ ជាការពិត ឬក៏យ៉ាងណា ពេលប្រទះឃើញ ពស់ថ្លាន់ យក្ស លេប ខ្ទះឆា

ស្ទើរតែមិនគួរអោយជឿ ៖ គួរបញ្ជាក់ អោយដឹងថា បេក្ខភាព សន្លឹករូបថត ខាងក្រោម សរអោយឃើញ ពី រូបភាព សត្វពស់ថ្លាន់ មួយក្បាល     បាននឹងកំពុងព្យាយាម  លេប ខ្ទះឆា នេះបើយោងតាមការដក សម្រង់អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស ដឹមីរ័រ ។

អ្វីដែលជាភាពភ្ញាក់ផ្អើល និង បន្តការចែកចាយ ក៏ដូចជា ល្បីនោះ គេបានរកថតខាងលើនេះមកពីទំព័រ ទ្វីតធើ ខណៈពុំមានផ្តល់ជាព័ត៌មានលម្អិត អ្វីនោះទេ  ។  យ៉ាងណាមិញ មន្ទិលសង្ស័យនៅតែ ចោទជា បញ្ហាថាតើ វាគឺជាការពិត ឬក៏យ៉ាងណា   ស្របពេលគណនី ឈ្មោះ  Reddit បានផ្តល់ជាមតិយោបល់ អោយដឹងថា វាគ្រាន់តែជា  ការច្នៃប្រឌិតឡើង ពីសំណាក់វិចិត្រករ  ថៃនោះទេ ពោលវាអាចជា សិល្បៈ ច្នៃប្រឌិតតាមដងផ្លូវ (Street Art) ។

ជាការពិត កាលពីពេលកន្លងទៅ បើទោះជាពស់ថ្លាន់ថើមធំ   យ៉ាងណាក៏ដោយចុះ វាហ៊ានអស់ហើយ លេបទាំងមូល នូវបណ្តាសត្វមួយចំនួន ដូចជា គោ    ក្របីជាដើម  តែមិនធ្លាប់មាន និង មិនដែលធ្លាប់ បានគិតដល់អោយដឹងថា វាហ៊ានលេប ខ្ទះឆា ដែលមិនអាចរំលាយបានយ៉ាងដូច្នេះនោះទេ ។

គួរបញ្ជាក់ថា បើយើងងាកក្រឡេកទៅមើល អក្សរភ្ជាប់នៅខាងក្រោមរូបភាព សរបញ្ជាក់បានថា  ងាក​ក្រឡេកទៅមើលភ្នែក របស់វា ធំប្លែកខុសពីធម្មតា នៅត្រង់ចំនុចក្បាល ។  ពស់ជាប់គាំង ដោយខ្ទះឆា នៅខាងក្នុងក្រពះ ស្របពេល ដែលបណ្តា ប្រិយមិត្ត ជាអ្នកលេង អ៊ិនធើណេត នៅតែមានការសង្ស័យ ថាតើ វាគឺជាការពិត ឬក៏យ៉ាងណា ?

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដឹមីរ័រ


Tags: Viral video Liveleak Youtube Facebook Funny Video snake