ស្រីស្អាតប្រទេសអង់គ្លេស Kelly Brook មកចូលរួមពិធីជប់លៀងភាពយន្ដ Cannes មិនត្រឹមតែ
ដើម្បីផ្សព្វផ្សាយខ្សែភាពយន្ដ Keith Lemon: The Film នោះទេ នាងក៏បានឆ្លៀតឱកាសបង្អួតពី
សម្រស់ និងភាពសិចស៊ីរបស់ខ្លួនផងដែរ។
បន្ទាប់ពីមានរឿងអាស្រូវដែលថា នាងត្រូវបានមហាសេដ្ឋីបារាំង "ទិញខ្លួន" ក្នុងតម្លៃ ១លានដុល្លារ
Kelly Brook ក៏បានបញ្ចេញកម្រងរូបថតក្នុងសម្លៀកបំពាក់ bikini មួយដ៏គួរអោយចាប់អារម្មណ៍។
ទីតាំងដែលនាងបានជ្រើសរើសដើម្បីថតរូបសិចស៊ី នោះគឺនៅបន្ទប់ហៅទូរស័ព្ទ។ ស្រីស្អាតរូបនេះ
បានប្រើប្រាស់សម្លៀកបំពាក់យ៉ាងសិចស៊ី អាចបង្អួចរាងកាយស្ទើរតែទាំងស្រុងរបស់ខ្លួន។
សម្រស់ប្រកបដោយភាពទាក់ទាញរបស់ Kelly Brook បានធ្វើអោយបុរសៗទាំងឡាយគយគន់មិន
ដាក់ភ្នែក ក្នុងនោះក៏មានសេដ្ឋីបារាំង លោក Nimrod-Frederic Kamer ផងដែរ។
Nimrod-Frederic Kamer ធ្លាប់បានទៅកាន់សណ្ឋាគារ កន្លែងដែល Kelly កំពុងថតរូបជាមួយនឹង
អ្នកដឹកនាំ Lemon ដើម្បីទទួចសុំ "គេងជាមួយនាង"។
"គ្រាន់តែមួយយប់ប៉ុណ្ណោះ ! សូមមេត្តាផង! ខ្ញុំមានប្រាក់ណា៎!"។ ការអង្វរសុំបែបនេះរបស់ Nimrod-Frederic Kamer បានធ្វើអោយ Kelly មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
Kelly មិនមែនជាតារាលំដាប់លេខមួយរបស់ហូលីវូដនោះទេ ប៉ុន្ដែជាក់ស្ដែង តារាដ៏សិចស៊ី វ័យ
៣២ ឆ្នាំរូបនេះ កំពុងបង្ហាញនូវភាពទាក់ទាញពិសេសរបស់ខ្លួនចំពោះក្រុមសារព័ត៌មាន ក៏ដូចជា
សាធារណជនទូទៅ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ Zing