CamNews

ប្លែកៗ 

ឆ្នាដេញកញ្ជ្រោង រត់ សបាតជើង

ប្រតិកម្មដ៏អស្ចារ្យរបស់ឆ្មា ស Sioma បានធ្វើអោយកញ្ជ្រោងមួយក្បាលភ័យខ្លាច និងរត់
ចោលទីតាំងដែលខ្លួនប្រុងនឹងវាយលុកកាន់កាប់។


ឆ្មា Sioma កំពុងពិនិត្យមើលភ្ញៀវច​ម្លែកដែលព្យាយាមចូលមកកាន់តំបន់របស់ខ្លួន (នៅក្នុង
តំបន់អភិរក្ស Kronotsky ប្រទេសរូស្ស៊ី) ។


Sioma ប្រុងប្រៀបខ្លួនខណៈដែលកញ្ជ្រោងលោតមកក្នុងបំណងវាយប្រហារ។


ឆ្មា ស Sioma ចម្កោងខ្លួនត្រៀមវាយបក។


កញ្ជ្រោងត្រូវវាយបក ក៏ភ័យខ្លួន ក៏ប្រញាប់រត់គេចចេញ។


ថ្វីបើមានដងខ្លួនធំ ប៉ុន្ដែនៅពេលប្រទះនឹងប្រតិកម្មយ៉ាងខ្លាំងក្លារបស់ឆ្មា កញ្ជ្រោងត្រូវបង្ខំ
ចិត្តរត់ចោលដែនដីដែលខ្លួនចង់កាន់កាប់។


ឆ្មា Sioma ការពារខ្លួន និងដែនដីរបស់ខ្លួនបានជោគជ័យ ដោយសារតែភាពក្លាហានរបស់
ខ្លួន។ ទិដ្ឋភាពនេះ ត្រូវបានថតឡើងដោយ ម្ចាស់របស់ឆ្មា ស នៅក្នុងតំបន់អភិរក្ស Kronotsky
នៃប្រទេសរូស្ស៊ី ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ Bee

Tags: animalstrange