CamNews

លិចទូកនៅកូរ៉េខាងត្បូងស្លាប់ម្នាក់បាត់ខ្លួន១០នាក់

មនុស្សម្នាក់បានស្លាប់និង១០នាក់ផ្សេងទៀតបានបាត់ខ្លួន បន្ទាប់ទូកនេសាទរបស់ប្រទេស
កូរ៉េខាងត្បូងមួយគ្រឿងបានលិចនៅក្នុងសមុទ្រនៅភាគខាងត្បូងឆៀងខាងកើតប្រទេស
កាលពីរាត្រីថ្ងៃចន្ទ័។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង ២៖០២ព្រឹក ម៉ោងនៅក្នុងប្រទេស ដែលមាន
ចំងាយប្រមាណ ២៤គីឡូមែត្រខាងកើតឆ្នេររបស់ទីក្រុង អុលសាន ខាងត្បូងខេត្ត ក្យុងសាង។
ក្នុងពេលកើតហេតុមានមនុស្សចំនួន ១៤នាក់ នៅលើទូកដែលបានដឹកទំនិញទង្ងន់ជាង
១៣០តោន។ ៣នាក់នៅក្នុងចំណោមពួកគេត្រូវបានជួយសង្គ្រោះនៅក្នុងប្រត្តិបត្តិការរបស់
ក្រុមឆ្មាំសមុទ្រ ហើយ ម្នាក់ត្រូវបានរាយការណ៍ថាស្លាប់ជាមួយនិងការបាត់ខ្លួនចំនយន ១០
នាក់។ក្រុមឆ្មាំសមុទ្របាននិយាយថា ពួកគេសង្ស័យថាទូកបានលិចនៅពេលដែលមានបញ្ហា
ម៉ាស៊ីនជាមួយនិងរលកដែលមានកំពស់ខ្ពស់។
ប្រត្តិបត្តិការជួយសង្រ្គោះនៅតែបន្តដើម្បីស្វែងរកអ្នកដែលបានបាត់ខ្លួន៕

ដោយ វឌ្ឍនា

Tags: south koreaboatsank