ភ្នំពេញ៖ តារាចម្រៀងមានកំណើត ចេញពីទឹកដីអង្គរ កញ្ញា គង់ ចាន់រដ្ឋា ថ្មីៗនេះបានធ្វើឲ្យ
friend នៅក្នុង facebook របស់នាង មានការភ្ញាក់ផ្អើលគ្រប់គ្នា ព្រោះតែតារាស្រីរូបនេះ បាន
ចេញមុខមក លាតត្រដាងពីវិបត្តិ ស្នេហាផ្ទាល់ខ្លួន ដែលធ្វើឲ្យនាង ឈឺចុកចាប់ជាខ្លាំង។
តារាចម្រៀងស្រី ដែលធ្លាប់តែមានទឹកមុខ ញញឹមសប្បាយរីករាយ មិនដែលកើតទុក្ខពី មុនមក
នោះក៏ស្រាប់ តែបង្ហាញពីការសោកសៅ ព្រមជាមួយនឹងទឹកមុខ ដ៏ក្រៀមក្រំនៅលើ បណ្តាញ
ទំនាក់ទំនង facebook ដោយបានរៀបរាប់ពី រឿងរ៉ាវជីវិតស្នេហារបស់នាង ដែលបានដាក់ចិត្ត
ស្រលាញ់ និងជឿលើពាក្យសម្តី លួងលោម ផ្អែមល្ហែមបុរស ដែលជាគូសង្សារ។
តារាចម្រៀងដែលទាញ បានប្រជាប្រិយភាព ច្រើនគួរសម ពីទស្សនិកជន កញ្ញា គង់ ចាន់រដ្ឋា
បានរៀបរាប់ពី វិបត្តិស្នេហាប្រាប់ដល់ friend នៅក្នុង facebook ឲ្យដឹងថា មានពេលមួយកញ្ញា
បានដាក់ចិត្តស្រលាញ់ ដោយជឿទៅលើការ លួងលោមពាក្យ សម្តីរបស់បុរសម្នាក់ ដែលគិតថា
ជាស្នេហ៍ពិតប្រាកដ។ ប៉ុន្តែក្រោយមកស្រាប់ តែបុរសម្នាក់នោះ បានជេរដៀល ដល់រូបនាងថា
ជាស្រីថោកទាប។
ស្រីស្រស់នាង គង់ ចាន់រដ្ឋា រៀបរាប់បន្តទៀតថា នៅពេលដែលបាន ឮពាក្យសម្តីមួយម៉ាត់នេះ
បានធ្វើឲ្យនាងមាន ការឈឺចុកចាប់ក្នុង ចិត្តជាពន់ពេក ដោយនឹកស្មានមិនដល់ថា បុរសម្នាក់នេះ
ហ៊ានមើលងាយដោយ ការជេរដៀលដល់ខ្លួន នាងបែបនេះសោះ។
គង់ ចាន់រដ្ឋា បានបន្តថា "អូនគិតខុសហើយ ស្មានតែស្នហាមួយនេះ វាជាត្រើយសុភមង្គល ទៅ
ថ្ងៃអនាគត តែវាបែជាធ្វើឲ្យខ្ញុំ ឈឺចាប់នៅពេលនេះទៅវិញ"។ បើមើលទៅលើ ការរៀបរាប់នេះ
កញ្ញា គង់ ចាន់រដ្ឋា កំពុងតែឈឺចាប់ ខ្លោចផ្សាក្នុងបេះដូង ដោយសារតែពាក្យសម្តី កុហកដ៏សែន
ផ្អែម របស់បុរសដែលជាគូសង្សារ។
សូមជម្រាបថា ជុំវិញព័ត៌មានខាងលើនេះ គ្រាន់តែជាអត្ថន័យ នៅក្នុងបទចម្រៀង "ចិត្តខុសពីមុន"
ដែលនាងយកមក ច្រៀងរួចបង្ហោះនៅលើ បណ្តាញទំនាក់ទំនង facebook ដើម្បីទាញយក ប្រជា
ប្រិយភាពតែប៉ុណ្ណោះ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល