CamNews

កីឡាអន្តរជាតិ 

ចិនសាងសង់ សាលាហ្វឹកហាត់បាល់ទាត់ សៅលីញ ក្នុងគំរោងទឹកប្រាក់ ៣០០ លានដុល្លារ

ទស្សនិកជន ច្បាស់ជាធ្លាប់បានទស្សនារឿង ក្រុមបាល់ទាត់ក្បាច់គុណសៅលីញ ដែលសំដែង
ដោយលោក Stephen Chow រួចមកហើយ ។ រឿងនេះគឺជារឿងបែប កំប្លែងនិយាយពីកីឡា
បាល់ទាត់ប្រភេទថ្មី ដែលលាយឡំជាមួយក្បាច់គុន ។ ទស្សនិកជន ច្បាស់ជាធ្លាប់គិតថា បើ
មានក្រុមបាល់ទាត់ប្រភេទនោះមែន ច្បាស់ជាល្អមើលណាស់ តែវាបានត្រឹមតែគិត ។ មកដល់
ពេលនេះយើងអាចឃើញថា ក្តីស្រមៃនិងការគិតរបស់យើង កំពុងមានសង្ឃឹមហើយព្រោះនៅ
ឯប្រទេសចិន ទើបតែបានប្រកាសថា នឹងសាងសង់សាលាហ្វឹកហាត់ បណ្តុះបណ្តាលបាល់ទាត់
លាយលំជាមួយនិង ក្បាច់គុនសៅលីញ ។



ថ្មីៗនេះ Shi Yan Lu ដែលជាសង្ឃជំនាញក្បាច់គុណសៅលីញ ជំនាន់ទី ៣៤ នៃសង្ឃប្រយុទ្ធ
បានប្រកាសអំពីគំរោង សាងសង់សាលហ្វឹកហាត់ បណ្តុះបណ្តាលបាល់ទាត់ ដែលប្រើប្រាស់
ក្បាច់គុណសៅលីញ ជាមូលដ្ឋាន ក្នុងកញ្ចប់ទឹកប្រាក់ប្រមាណ ៣០០ លានដុល្លារ ។ សាលា
មួយនេះនឹងមានឈ្មោះថា Shaolin Legend International Soccer Schools ដែលនឹងសាងសង់
នៅខេត្ត Dengfeng ប្រទេសចិន ។ សាលានេះនឹងសាងសង់នៅលើផ្ទៃដីប្រមាណ ៣៣០ ហិចតា
ដែលក្នុងនោះមាន កីឡាដ្ឋានបាល់ទាត់ធំមួយ មណ្ឌលហាត់ប្រាណ ២ និងសាលាហ្វឹកហាត់តូចៗ
ជាច្រើនទៀត ។



ព្រះតេជគុណ Shi Yan Lu បានមានប្រសាសន៍ថា ជាមួយនិងក្បាច់គុណសៅលីញ លាយលំ
ជាមួយនិងការហាត់ប្រាណបែបទំនើបទៀតនោះ គឺវាពិតជាធ្វើអោយ ក្រុមបាល់ទាត់ក្បាច់គុន
សៅលីញនេះ នឹងមានលទ្ធផលល្អ ។ សាលា Shaolin Legend International Soccer Schools
បានប្រមាណថា នឹងមានសិស្សមកចុះឈ្មោះ ហ្វឹកហាត់រៀននៅសាលានេះ យ៉ាងតិច ១ម៉ឺននាក់ ៕



ដោយ ៖ កុសល
ប្រភព ៖ k14, best-news 


Tags: football soccer chinese china dengfeng shaolin shin yan lu