ភ្នំពេញ៖ តារាចម្រៀងនៅក្នុង ទ្រនំផលិតកម្ម ភ្លេងរីខត(Pleng Record)កញ្ញា គៀត សុវណ្ណាឡាង
ត្រូវបានមហាជន និងមិត្តៗយុវវ័យ ដែលប្រើប្រាស់បណ្តាញ ទំនាក់ទំនងសង្គម ហ្វេសប៊ុក មានការ
ភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈឃើញ វីដេអូឃ្លីបរបស់នាង មួយត្រូវបានបង្ហោះ នៅ
លើបណ្តាញសង្គម ដ៏ពេញនិមយមួយនេះ ហើយគេបានឃើញ នាងយំត្អួញត្អែបង្ហូរ ទឹកភ្នែក ស-
ស្រាក់សស្រាំ ដែលមើលទៅហាក់ ដូចជាមនុស្សម្នាក់ កំពុងតែជួបវិបត្តិស្នេហា ។
បន្ទាប់ពីលេចធ្លាយ វីដេអូឃ្លីប ដែលបង្ហាញពី ការបង្ហូរទឹកភ្នែក របស់ស្រីស្រស់សាច់ស គៀត សុ
វណ្ណាឡាង ស្ទើរមិនគួរឲ្យជឿនេះមក ត្រូវបានមហាជនទូទៅគិតថា នាងស្រក់ទឹកភ្នែក ដោយសារ
ជារឿង ស្នេហាជាមួយសង្សារ ។ តែទោះជាយ៉ាងណា តារាសម្តែងដែលវិវត្តន៍ខ្លួនមកជាតារាចម្រៀង
រូបនេះ ពីមុនមក មិនដែលពើបប្រទះ នឹងរឿងរ៉ាវស្នេហាជាមួយ បុរសណាម្នាក់ឡើយ គ្រាន់តែមាន
ព័ត៌មានថា មានអ្នកតាមស្រឡាញ់ច្រើន។
ដូច្នេះ នៅពេលដែលលេចធ្លាយវីដេអូឃ្លីប មានរយៈពេល៤២វិនាទីនេះ ចេញមក ស្រាប់តែធ្វើឲ្
យមហាជនទូទៅ មានការភ្ញាក់ផ្អើលជាខ្លាំង ។ តាមរយៈវីដេអូនេះ នាងបានរៀបរាប់ ទាំងទឹកភ្នែក
រហាម ហូរកាត់ផែនថ្ពាល់ ដ៏ក្រហមឆ្អិនឆ្អៅ លាយឡំនឹងសម្លេង ខ្សឹបខ្សួលអួលដើម ក ថា "បងធ្លាប់
ប្រាប់ថា.. ស្នេហាគឺវាអស្ចារ្យ... ពេលដែលយើងមានវា ហើយវាក៏គ្មាន អ្វីអស្ចារ្យដែរ នៅពេលដែល
គ្មានវា នៅក្នុងដៃ... តើបងដឹងអត់? គឺវាអស្ចារ្យសម្រាប់អូនគ្រប់ពេលវេលា ហ៊ិ.. ហ៊ិ..ហ៊ិ..(យំ)..!" ។
តាមរយៈការយំរៀបរាប់របស់ តារាចម្រៀងមិនដែល ជួបរឿងអាស្រូវស្នេហា គៀត សុវណ្ណាឡាង នៅ
ក្នុង វីដេអូឃ្លីបនេះ ថ្វីដ្បិតតែមាន រយៈពេលខ្លីក៏ពិតមែន តែគេអាចសន្និដ្ឋាន បានយ៉ាងច្បាស់ថា ស្រី
ស្រស់ គៀត សុវណ្ណាឡាង កំពុងបាត់បង់ស្នេហាគ្រាដំបូង របស់នាងជាមួយ បុរសកំពូលស្នេហ៍ ដែល
អាចនិយាយបានថា ក្ដីស្នេហានេះមាន ការស្វែងយល់ចិត្តថ្លើមគ្នា ដ៏ស៊ីជ្រៅបំផុត។ ជាការពិតស្នេហា
គ្រាដំបូង គឺពិតជាន័យមហាធំធេងណាស់ សម្រាប់មនុស្សម្នាក់ៗ មិនថាជាស្រីឬក៏ជាប្រុសទេ។ គៀត
សុវណ្ណាឡាង ដែលជាតារាសម្ដែងល្បី តែនាងពិតជាមាន សេចក្ដីក្លាហាន ក្នុងការលាតត្រដាង ក្ដីស្រ-
ឡាញ់ ចំពោះម្ចាស់ស្នេហ៍ ដោយគ្មានភាពអៀនខ្មាស់ និងក៏ជាសារមួយ ជួយក្រើនរំឭកដល់ យុវវ័យកុំ
ឲ្យឆាប់ជឿលង់ក្នុងផ្លូវស្នេហា ទាំងវ័យក្មេង ព្រោះអាចស្ពាយ ជាប់នូវវិប្បដិសារី ទៅថ្ងៃក្រោយ ដូចជា
តារាដ៏ស្រស់ ស្អាតម្នាក់នេះជាដើម។
សូមប្រិយមិត្តទស្សនា ការរៀបរាប់ អមដោយសម្លេងខ្សឹបខ្សួលអួលដើមក របស់ គៀត សុវណ្ណាឡាង
តើអ្នកទាំងអស់គ្នា មានអារម្មណ៍បែបណា?
ដោយ៖ LookingToday
ផ្តល់សិទ្ធដោយ៖ ដើមអំពិល