CamNews

តារា 

ជីជី ស្រក់ទឹកភ្នែក ពេល​ក្លាយ​ជា​តួកំសត់​ក្នុង​រឿង​ថ្មី

ភ្នំពេញៈ តារាសម្ដែងចំណូលថ្មី ក្នុងរឿង "អាបពាក់មួកសុវត្ថិភាពវគ្គ២" កញ្ញា ជីជី ពេលនេះកំពុង
តែ ត្រៀមគ្រង តំណែងជាតួឯកស្រី លើកទី២ ក្នុងខ្សែភាពយន្តថ្មីជាមួយ នាយគ្រឿន ដែលជាតារា
កំប្លែងល្បី ឈ្មោះប្រចាំស្ថានីយទូរទស្សន៍ ស៊ីធីអ៊ីន។

ពិធីការិនីរូបស្រស់សោភា ចូលចិត្តបញ្ចេញស្នាមញញឹម ស្ទើរតែគ្រប់ពេលវេលា និងជាតារាសម្បូរ
រឿងអាស្រូវ ស្នេហាជាមួយឧកញ៉ា កញ្ញា ពេជ្រ សូលីដា ហៅ ជីជី ដែលទើបតែស្រវ៉ាចាប់ យកអា
ជីពសម្តែង ជាលើកដំបូងដោយ នាងបានសម្ដែង ក្នុងរឿងបែបកំប្លែង គឺរឿង “អាបពាក់មួកសុវត្ថិភាព
វគ្គ២” មិនបានប៉ុន្មានផង ពេលនេះនាង ក៏មានឱកាស ក្តាប់បានតំណែង តួឯកស្រីជាលើកទី២ ក្នុង
រឿង "កំលោះឡឺកឺ"។

ក្នុងជំនួបជាមួយ LookingTODAY តាមទូរស័ព្ទ ពិធីការិនីដែល កំពុងតែមានប្រជាប្រិយភាព និងក្តាប់
បានតំណែងច្រើន ក្នុងស្ថានីយទូរទស្សន៍២ ក្នុងពេលតែមួយ កញ្ញា ជីជី បានប្រាប់ឲ្យដឹងថា ក្នុងមួយ
រយៈពេលនេះ ការងាររបស់នាង កាន់តែរវល់ច្រើន ក្រោយពីបានចាប់យក អាជីពថ្មីមួយទៀត គឺការ
សម្តែង។ កាលពីពេលថ្មីៗនេះ នាងទើបតែចុះកុងត្រាថត រឿងថ្មី ដោយនាងដើរជាតួឯកស្រី ហើយ
នាយ គ្រឿន ជាតួឯកប្រុស ។ សម្រាប់រឿងនេះ គឺមានឈុត ឆាកច្រើនណាស់ ដែលនាងគ្មានបទ
ពិសោធន៍ ក្នុងការសម្តែង។

តារាស្រីវ័យក្មេង កំពុងតែមានយីអ៊ុន ឡើងជាបណ្តើរៗរូបនេះ បានប្រាប់ ឲ្យដឹងថា "នេះជាលើកទី២
ហើយដែលខ្ញុំមានឱកាស បានថតរឿង ហើយរឿងទី២នេះ គឺអ្នកដឹកនាំរឿងតម្រូវឲ្យខ្ញុំ ថតជាតួកំសត់
ទឹកភ្នែក គឺមានការលំបាកណាស់សម្រាប់ខ្ញុំ ព្រោះថាជាធម្មតា ខ្ញុំមានអត្តចរិកសប្បាយ ចូលចិត្តសើច
មិនសូវចូលចិត្តទឹកភ្នែកទេ...! តែអ្នកដឹកនាំឲ្យ ខ្ញុំថតតួទឹកភ្នែក ពិបាកក្នុងការ ដាក់អារម្មណ៍យំ កំសត់
ច្រើនជាងសប្បាយ មិនដូចរឿងមុនទេ..!។

ជីជី និយាយទៀតថា "ពីមុនខ្ញុំថតជាមួយ តួឯកប្រុសជាអ្នកសម្តែង ប៉ុន្តែលើកនេះ ត្រូវថតជាមួយតួឯក
ប្រុស ជាតារាកំប្លែង គ្រាន់តែមើលមុខគាត់ ខ្ញុំសើចបាត់ទៅហើយ.. ចុះទម្រាំ តែខ្ញុំទៅសម្តែង ជាមួយ
គាត់ទៀត ហើយតម្រូវឲ្យខ្ញុំយំច្រើន គឺពិតជាពិបាកណាស់។ តែទោះជាយ៉ាងណាខ្ញុំ និងព្យាយាម
សម្តែងឲ្យអស់ពី សមត្ថភាព ដើម្បីធ្វើយ៉ាងណា ឲ្យខ្សែភាពយន្ត ចេញមកល្អ និងទទួលបាន ការគាំទ្រ
ពីទស្សនិកជន ដូចជារឿងមុន ដែលខ្ញុំធ្លាប់សម្តែង"៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: gigi entertainment khmer star