ព័ត៌មានកំសាន្ត ៖ តារាស្រី Kimberly ទាំងស្អាតទាំងពូកែ បានធ្វើឲ្យអ្នកនិយមលេងអិនធឺណិត កាន់តែឈ្លក់វង្វេងជាមួយនិងសម្រស់របស់នាងនៅក្នុងឈុតសម្លៀកបំពាក់ហែលទឹក ។
កាលពីថ្ងៃទី ៣០ ខែកក្កដា តារាស្រី Kimberly បាននាំមិត្តភក្កិទៅលេងនៅអាងហែលទឹកមួយ ក្រោយពីកើតមានការអាក់អន់ស្រពោនចិត្តជាមួយនឹងមិត្តប្រុសទៅដើរលេងចោលនាង ខណៈពេលដែលនាងកំពុងតែមានការមមាញឹកជាមួយនឹងការងារ ។
គួរបញ្ជាក់ឲ្យដឹងថា លោក Mak Prin ដែលជាមិត្តប្រុសរបស់តារាស្រីល្បីឈ្មោះ កញ្ញា Kimberly បានចាកចេញពីប្រទេសថៃជាមួយក្រុមគ្រួសាររបស់លោក ដើម្បីធ្វើដំណើរកំសាន្តនៅឯប្រទេសអូស្រ្តាលី ហើយបានធ្វើឲ្យ កញ្ញា Kimberly មិនសប្បាយចិត្តក្រោយមិនបានទៅទីនោះជាមួយនឹងមិត្តប្រុសរបស់នាង ។ ហើយមូូលហេតុដែល Kimberly មិនបានធ្វើដំណើរទៅប្រទេសអូស្រ្តាលីជាមួយមិត្តប្រុស និងក្រុមគ្រួសារខាងប្រុសដោយសារតែនាង កំពុងតែមានការមមាញឹកយ៉ាងខ្លាំង ជាមួយនឹងការថតពាណិជ្ជកម្ម ដោយមិនអាចមានការខកខានបានឡើយ ដោយសារតែជាពាណិជ្ជកម្ម ដ៍សំខាន់ ។
ប៉ុន្តែទោះបីជាយ៉ាងណាក៍ដោយ លោក Mak Prin ដែលជាមិត្តប្រុសរបស់តារាស្រីល្បីឈ្មោះ កញ្ញា Kimberly បានធ្វើការប៉ះប៉ូវ នូវរាល់ការអាក់អន់ស្រពោនចិត្តរបស់ Kimberly ដោយនាំនាងទៅកន្លែងហែលទឹក ដើម្បីឲ្យនាងមានអារម្មណ៍ប្រសើរជាងមុន ហើយក៍ចង់ឆ្លៀតឱកាសនេះដើម្បីបង្កើតនូវភាពស្និតស្នាលថែមទៀតផង ៕
-ចុចអាន ៖ Kimberly បង្ហោះសារមួយឃ្លា យ៉ាងក្រៀមក្រំបំផុត ក្រោយត្រូវមិត្តប្រុសរបស់នាង...
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kapook