ថ្មីៗនេះអ្នកស្រី Pattie Mallette ត្រូវបានគេអញ្ចើញចូលរួមក្នុងកម្មវិធី Access Hollywood
ដើម្បីធ្វើបទសំភាសន៍ ។ អ្នកស្រីនិយាយថា Justin Bieber មិនដែលនៅក្រោមការគ្រប់
គ្រងរបស់អាណាព្យាបាលទេ ។
អ្នកស្រី Pattie បន្តថា នៅក្នុងវ័យ ១៩ ឆ្នាំគាត់មិនអាចបង្ខំ Justin Bieber អោយធ្វើអ្វីតាម
បញ្ជារបស់គាត់បានទេ យើងត្រូវតែបើសិទ្ធអោយគេខ្លះ ។ Justin គេចេះដឹងខុសត្រូវច្រើន
ហើយពេលនេះ គេមិននៅតូចទៀតទេ ។ តែទោះជាយ៉ាងណាក្តីលោកស្រី នៅតែធ្វើការ
លើកទឹកចិត្តទៅលើបញ្ហារបស់ Justin ដែលបានកើតឡើងដែលអ្នកស្រីដឹងតាម Internet
នឹងសារព័តមាន ។
ពេលដែលចូលដល់សំនួរអំពីបញ្ហា Justin Bieber ត្រូវបានគេប្តឹងពីបទបង្ករបួសស្នាមនោះ
អ្នកស្រីនៅស្ងាម ហើយនិយាយថា អ្នកស្រីមិនបានដឹងពីដើមទោងនៃរឿងនេះច្បាស់នោះ
ទេព្រោះ អ្នកស្រីក៏ដឹងរឿងនេះតាម Internet ដែរ ។ អ្នកស្រីបានប្រាប់ថាគាត់ពិតជាពេញ
ចិត្ត Selena ណាស់ព្រោះអ្នកស្រីគិតថា Selena អាចជួយ Justin បានច្រើនក្នុងជីវិតសិល្បះ
ហើយអ្នកស្រីតែងតែលួងលោមបញ្ចុះបញ្ចូល Justin អោយវិលត្រឡប់រក Selena វិញ ៕
ដោយ ៖ លីលី
ប្រភព ៖ eonline