CamNews

តារា 

សុខ ពិសី ត្រៀមបង្ហាញមុខ ក្នុងកម្មវិធី អាថ៌កំបាំង

តារាចម្រៀង ស្រីស្រស់ស្អាតដាច់គេ របស់សាន់ដេ សុខ ពិសី ដែលកំពុងតែទទួល ការគាំទ្រ
ខ្លាំងពី សំណាក់មិត្តយុរវ័យ មិនត្រឹមតែបទចម្រៀង មនោសញ្ចេតនា ស្នេហាកំសត់ព្រាត់ប្រាស
ទេ  បទចម្រៀងចូលឆ្នាំប្រពៃណីខ្មែររបស់នាង ក៏កំពុងតែទទួលការគាំទ្រច្រើនគួរឲ្យកត់សម្គាល់
ពិសេសបទស្នេហ៍ អ្នកដាក់ទ្រូ ត្រូវបានគេសំណូមពរ យ៉ាងច្រើនតាមបណ្ដាវិទ្យុ ផ្សេងៗ ។

តារាចម្រៀងសាច់សខ្ចី រូបនេះមមាញឹកយ៉ាងខ្លាំង ក្នុងអាជីពចម្រៀង របស់នាង ថ្វីត្បិតតែមិន
សូវចេញ មុខញឹកញាប់តាមកញ្ចក់ ទូរទស្សន៍តែនាងបែរ ចេញច្រៀងតាមរយៈ ការប្រគំតន្រ្តី
តាមខេត្ត ស្ទើររកពេលសម្រាក មិនបាន ហើយនាងចុះច្រៀង គ្រប់ខេត្តក្រុងមិនប្រកាន់ ជនបទ
ស្រុកស្រែចម្ការ ទេឲ្យតែមានការអញ្ជើញ នាងទទួលទាំងអស់ ។

ប្រភពពីស្ថានីយ ទូរទស្សន៍មួយដែលកំពុង តែទទួលបានភាពល្បី បានបង្ហើបប្រាប់ looking Today
ថា សុខ ពិសី ស្រីស្អាតដាច់គេ នៅសាន់ដេ ត្រូវបានអញ្ជើញ ចូលរួមក្នុងកម្មវិធីមួយ ដែលកំពុងតែ
ទទួល ការគាំទ្រច្រើនពី សំណាក់មហាជន ។ ស្រីស្អាត សុខ ពិសី ត្រូវបានគេហៅនាង តាំងពីយូរ
ហើយតែ នាងគ្មានពេលទំនេរ សោះទើប លើកពេលម្ដង ជាពីរដង ធ្វើឲ្យអ្នករៀបចំកម្មវិធី ចង់
ស្រងាកចិត្ត។ តែដោយសារ មនោសញ្ចេតនា រវាងនាងនឹង អ្នករៀបចំកម្មវិធី អ្នករៀបចំកម្មវិធី នៅ
តែរង់ចាំនាងរហូត ពេលណាមាន ពេលគ្រប់គ្រាន់ ទើបរៀបជា show ពិសេសដល់ សុខ ពិសី តែ
ម្ដង ។

ប្រភពពីស្ថានីយ ទូរទស្សន៍រូបនោះ មិនព្រមប្រាប់ទាល់តែសោះថា កម្មវិធីដែលស្រីស្អាត សុខ ពិសី
នឹងបង្ហាញវត្តមាន ជាកម្មវិធីអ្វី តែបែរ ជាប្រាប់ថាឲ្យ រង់ចាំមើល នាងនឹងបង្ហាញមុខក្នុងពេលឆាប់ៗ
នេះ ។ 
ការបង្ហើបតិចៗ ធ្វើឲ្យអ្នកគាំទ្រ នាងអន្ទះសារ មិនតិចទេ ពួកគេចង់ដឹងណាស់ តារាក្នុងដួង
ចិត្តពួកគេ នឹងមានវត្តមាន ក្នុងកម្មវិធីអ្វីទៅ ម៉េចក៏ដូចជា អាថ៍កំបាំងម្ល៉េះ ។

រាជនីប្រចាំសាន់ដេ សុខ ពិសី ហាក់កំពុងតែ ទទួលការគាំទ្រ ទ្វេរដងបន្ទាប់ត្រឡប់ មកពីសឹង្ហបូរី
បទចម្រៀងរបស់នាង ត្រូវបានគេចាក់ ស្ដាប់គ្រប់ទីកន្លែង អ្វីដែលសំខាន់ពេល នេះគេកំពុងតែអ៊ុត
មើលថា នាងនឹងបង្ហាញវត្តមាន ក្នុងកម្មវិធីអ្វី ? ចំណែកអាល់ប៊ុមនាង មួយវ៉ុលម្នាក់ឯងវិញ ខាង
សាន់ដេកំពុង រៀបចំសម្រាំង យ៉ាងពិសេសដើម្បី វាយលុកទីផ្សារចម្រៀង ឆាប់ៗនេះហើយ ៕

Looking Today

Looking Today

Looking Today

Looking Today

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: sok pisey entertainment singer khmer star