ភ្នំពេញៈ តារាសម្តែង កូនកាត់បីសាសន៍កញ្ញា ព្រីម លីហ្សា កន្លងមកនាង ធ្លាប់តែ សម្ញែងភាព
ហ៊ឺហារ ចំណាយលុយរាប់ពាន់ដុល្លារ ក្នុងការទិញសម្ភារៈ និយមមកប្រើប្រាស់ បង្អួតភាព ហ៊ឺហារ
រហូតដល់ ត្រូវមហាជន ដាក់រហ័សនាមឲ្យនាងថាជា តារាកាលីបជាងគេក្នុង ប្រទេសកម្ពុជា ។
កញ្ញា ព្រីម លីហ្សា គឺជាតារាសម្តែងមួយរូប ដែលមានឈ្មោះ បោះសំឡេងគួរសម នៅក្នុងប្រទេស
តែដោយ ឡែកសន្ទុះកេរ្តិ៍ ឈ្មោះរបស់នាង នៅក្រៅប្រទេសវិញ គឺទទួលបានការ គាំទ្រច្រើនហើយ
ជារឿយៗនាងមិនដែលខ្វល់ ឬក៏ទទួលការងារក្នុងស្រុកទេ ភាគច្រើននាងទទួលតែ ការងារនៅ ក្រៅ
ប្រទេសតែប៉ុណ្ណោះ ដោយសារតែនាងគិត ថាការរកប្រាក់ចំណូល ជាមួយនឹង ការងារក្រៅស្រុកគឺ
រកចំណូលបានច្រើនជាង។
មិនតែប៉ុណ្ណោះតារាស្រីរូបនេះ ក៏និយមក្នុងការ ផ្លាស់ប្តូរសម្ភារៈនិយម ដែលមានម៉ាកនិង តម្លៃថ្លៃៗ
ដោយជារឿយៗ នាងតែងតែយក សម្លៀកបំពាក់ មានតម្លៃជិតខ្ទង់ម៉ឺនដុល្លារ ស្លៀកពាក់ចូលរួមកម្ម
វិធី របស់អ្នកសិល្បៈរួមអាជីព ធ្វើឲ្យនាងមានភាព ទាក់ទាញការចាប់អារម្មណ៍ ពីក្រសែភ្នែក នៅ ជុំ
វិញ ខ្លួននាងមិនតិចទេ។
តារាបង្ហាញម៉ូដដែលមាន ទីផ្សារនៅក្រៅប្រទេស កញ្ញា ព្រីម លីហ្សា បន្ទាប់ពីបានសម្ញែង ភាពហ៊ឺ
ហារដែលនាងនិយម ក្នុងការលេងម៉ូដ សំលៀកបំពាក់បែបអឺរ៉ុប និងរបស់របរប្រើប្រាស់ ម៉ាកល្បីៗ
ខុសប្លែក ពីអ្នកសិល្បៈដទៃទៀតដែល និយមលេងម៉ូដ សំលៀកបំពាក់ និងការតុបតែងខ្លួន បែប
សាមញ្ញារួចមករហូត ដល់ធ្វើឲ្យទស្សនិកជន ដែលចោលក្រសែភ្នែក មើលនាងបានដាក់រហ័សនាម
ឲ្យនាងថាជា តារា High show ។
បើតាមប្រភពអ្នកនៅ ជិតតារាស្រីរូបនេះ បានបង្ហើបប្រាប់ឲ្យដឹងថា កញ្ញា លីហ្សា កម្រទទួលការងារ
ក្នុងស្រុកណាស់ ដោយសារតែនាងគិត ថារកប្រាក់មិនបានច្រើន ដូចការងារ នៅក្រៅប្រទេសទេ
ហើយនាង ក៏មិនដែលខ្វល់ថានៅ ក្នុងស្រុកកេរ្តិ៍ឈ្មោះរបស់នាង ល្បីល្បាញដល់ កម្រិតណានោះ
ទេ តែអ្វីដែលធ្វើ ឲ្យនាងល្បីឈ្មោះនោះ គឺការប្រើប្រាស់ សម្ភារៈនិយមគឺជាធ្នាក់ទាក់ទាញ ការចាប់
អារម្មណ៍ និងធ្វើឲ្យនាងមាន ឈ្មោះបោះសំឡេង នៅក្នុងសិល្បៈមួយចំនួន៕
ទស្សនារូបភាពតារាផ្សេងៗជាច្រើនទៀត
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល