CamNews

ប្លែកៗ 

ប្រធានាធិបតី អាមេរិកទាំង១០ ដែលជាប់ក្នុងកំណត់ត្រា ប្លែកៗ


ក្រោយពីការបោះឆ្នោតប្រធានាធិបតី សហរដ្ឋអាមេរិកថ្មីៗនេះមក យើងសូមណែនាំ
ពីកំណត់ត្រាប្លែកៗទាំង ១០ ដែលដកស្រង់ពីគេហទំព័រ guinness ដូចខាងក្រោម ៖

១. ប្រធានាធិបតីដែលមានឈ្មោះសម្ងាត់ (service code name)
លោក Harry S Truman (១៩៤៥-១៩៥៣) មានឈ្មោះសម្ងាត់ថា General។

២. ប្រធានាធិបតីដែលចិញ្ចឹមឆ្កែច្រើនជាងគេបំផុត
លោក Franklin D. Roosevelt (១៩៣៣-១៩៤៥) ជាប្រធានាធិបតីដែលចិញ្ចិមឆ្កែដល់
ទៅ ១១ក្បាល នៅក្នុង White House។

៣. ប្រធានាធិបតីដែលចាប់ដៃប្រជាជនបានច្រើនបំផុត
លោក Theodore Roosevelt (១៨៥៨-១៩១៩) បានចាប់ដៃប្រជាជនចំនួន ៨ ៥១៣នាក់
នៅថ្ងៃចូលឆ្នាំថ្មី ឯ White House។

៤. ប្រធានាធិបតីដែលមានវ័យក្មេងបំផុត

លោក John F. Kennedy (១៩៦០) មានអាយុត្រឹមតែ ៤៣ប៉ុណ្ណោះនៅពេលជាប់ឆ្នោត។

៥. ប្រធានាធិបតីដែលទទួលបានការស្វាគមន៍ច្រើនបំផុតនៅបរទេស
លោក Bill (William Jefferson) Clinton (១៩៩៣-២០០១) បានទៅបំពេញទស្សនកិច្ចនៅ
ប្រទេសចិនដែលមានទទួលការស្វាគមន៍ពី ភ្នាកងារ ទាហាន និស្សិត អ្នកសារពត៌មាន
គ្រូពេទ្យ... សរុបចំនួន ១ ២០០នាក់។

៦. ប្រធានាធិបតីនារីដំបូងបំផុត
អ្នកស្រី Hillary Diane Rodham Clinton ដែលជាប់ឆ្នោតនៅឆ្នាំ ២០០០។

៧. ប្រធានាធិបតីដែលជាប់ឆ្នោតដោយសារ ពានរង្វាន់និពន្ធតន្រ្តី
លោក John McCain មានប្រជាប្រិយភាពជាខ្លាំងដោយសារការនិពន្ធបទភ្លេងឈ្មោះ
"Casualties of War"។

៨. ប្រធានាធិបតីដែលមានសញ្ជាតិអាព្រិច-អាមេរិកដំបូងបង្អស់
គឺលោក Barack Hussein Obama II ដែលជាប់ឆ្នោតនៅឆ្នាំ ២០០៩ ។

៩. ប្រធានាធិបតីដែលមានរថយន្តសុវត្ថិភាពបំផុត
លោក Barack Obama មានរថយន្តដែលមានប្រព័ន្ធសុវត្ថិភាព អាចការពារពី គ្រាប់កាំភ្លើង
ជាតិគីមី គ្រាប់បែកបាន ប្រព័ន្ធកង់ដែលមិនចេះបែក...។

១០. ប្រធានាធិបតីដែលមាន email ផ្លូវការសំរាប់ទំនាក់ទំនង
លោក Barack Obama ប្រើប្រាស់ email សំរាប់ទំនាកទំនងជាមួយភ្នាក់ងាររបស់គាត់ និង
មិត្តភក្តិ។

ដោយ៖ មិនា

ប្រភព៖ guinness


Tags: strange