នៅវេលាម៉ោង ៩ព្រឹក ថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០១៣ កន្លងទៅនេះ នៅឯព្រលានយន្តហោះអន្តរ-
ជាតិ Baiyun បានចាប់ផ្តើមធ្វើការត្រួតពិនិត្យ ភ្ញៀវ និងវ៉ាលី ក្នុងជើងហោះហើរទៅកាន់ Seoul,
ប្រទេសកូរ៉េ។ ពេលនោះ បុគ្គលិកត្រួតពិនិត្យ បានរកឃើញនៅក្នុងវ៉ាលីរបស់ភ្ញៀវទេសចរណ៍
ម្នាក់ មានកែវដែលមានដាក់ទឹកក្នុងនោះ។ ពេលដែលបុគ្គលិកត្រួតពិនិត្យ សំណូមពរត្រួតពិនិត្យ
វ៉ាលីនោះ ស្រាប់តែនារីម្ចាស់វ៉ាលី ប្រញាប់ប្រញាល់យកកូនក្អាត់រស់ បីក្បាលចេញ ហើយស្រាយ
បញ្ជាក់ថា នេះគឺជាកាដូដែលមិត្តភក្តិជាជនជាតិចិន ផ្តល់ឲ្យនាង។ ព្រោះមិនចង់បោះបង់ចោល
កូនក្អាត់ទាំងបីនោះ នាងក៏បានយកវាដាក់ចូលក្នុងមាត់ ដោយគិតថា នឹងខ្ជាក់វាចេញ ដាក់ចូល
ក្នុងកែវវិញ ពេលឡើងអង្គុយក្នុងយន្តហោះ។
បុគ្គលិកត្រួតពិនិត្យពិតជាមានការងឿងឆ្ងល់ និងភ្ញាក់ផ្អើលផងដែរ ចំពោះសកម្មភាពរបស់ភ្ញៀវ
ទេសចរណ៍នារីម្នាក់នេះ។ ជាក់ស្តែង ក្រោយពេលត្រួតពិនិត្យវ៉ាលីនាងរួចហើយ ពួកគេក៏អនុ-
ញ្ញាតឲ្យនារីម្នាក់នោះ យកកូនក្អាត់ទាំងបីនោះឡើងយន្តហោះជាមួយ៕
ដោយ៖ សិលា
ប្រភព៖ K14