CamNews

ព័ត៌មានជាតិ 

ស្រវឹងខ្លាំងរេចង្កូត បុករបាំងចែក ទ្រូងផ្លូវ បាក់អស់ ១១ផ្ទាំង

-លោក ឡុង ឌីម៉ង់ ៖ ៩០ទៅ៩៥ភាគរយ បង្កដោយគ្រឿងស្រវឹង

ភ្នំពេញ ៖ រនាំងនិងរបាំងចែកទ្រូងផ្លូវនៅ ក្នុងរាជធានីភ្នំពេញ ដែលត្រូវបានកសាង ឡើង ដោយ
សាលារាជធានីភ្នំពេញ ក្នុងគោល បំណងកាត់បន្ថយការកកស្ទះចរាចរ ដោយ សារកំណើនប្រជា
ពលរដ្ឋនោះ បានក្លាយជា ជនរងគ្រោះស្ទើរជារៀងរាល់ថ្ងៃ ជាពិសេស នៅពេលយប់ បន្ទាប់ពីអ្នក
បើកបរមួយចំនួន ភាគច្រើនមកពី គ្រឿងស្រវឹង បានបុកបណ្ដាល ឱ្យខូចខាតយ៉ាងច្រើន។ ប៉ុន្ដែ
រថយន្ដនិងម៉ូតូ បង្កហេតុទាំងនោះ ត្រូវបានសមត្ថកិច្ចស្ទូច យកទៅទុកនៅសាលារាជធានីភ្នំពេញ
ដើម្បី ធ្វើការផាកពិន័យទៅតាមច្បាប់ ពីបទបំផ្លិច បំផ្លាញទ្រព្យសម្បត្ដិសាធារណៈរបស់រដ្ឋ។

ជាក់ស្ដែងកាលពីវេលាម៉ោង៧និង១៥ នាទីព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១២នេះ មាន គ្រោះថ្នាក់ចរាចរ
មួយ បានកើតឡើង បង្ក ដោយរថយន្ដឆ្លាមមួយគ្រឿង ដែលអ្នកបើក មានអាការៈស្រវឹងទាំងព្រឹក
បានរេចង្កូតបុក របាំងចែកទ្រូងផ្លូវ បណ្ដាលឱ្យបាក់អស់១១ ផ្ទាំង រីឯរថយន្ដរងការខូចខាតយ៉ាងធ្ងន់
ធ្ងរផងដែរ ប៉ុន្ដែអ្នកបើករថយន្ដបានរួចផុតពី គ្រោះថ្នាក់ ។

គ្រោះថ្នាក់ចរាចរខាងលើនេះ បានកើត ឡើងនៅលើកំណាត់ផ្លូវសហព័ន្ធរុស្សី មុខ វិហារចិន ត្រកូល
ហ្គូវ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច ចរាចរ ដែលចុះទៅវាស់វែងនៅកន្លែងកើត ហេតុបានឱ្យដឹងថា
រថយន្ដបង្កខាងលើនេះ ម៉ាកកាមរីឆ្លាម ពាក់ស្លាកលេខភ្នំពេញ 2F-1891 បើកបរក្នុងទិសដៅពីកើត
ទៅលិច ដោយបុរសម្នាក់ ត្រូវបានសមត្ថកិច្ចប្រាប់ថា មានឈ្មោះសាន់ សុខធន់ អាយុ២៧ឆ្នាំ រស់
នៅភូមិ៤ សង្កាត់មិត្ដភាព ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ លុះមកដល់ចំណុចកើតហេតុ ក៏រេចង្កូត
បុករបាំងចែកទ្រូងផ្លូវ បណ្ដាលឱ្យ បាក់អស់១១ផ្ទាំង ហើយខូចខាតរថយន្ដយ៉ាង ធ្ងន់ធ្ងរផងដែរ។

បើតាមសមត្ថកិច្ចមុនពេលកើតហេតុ រថយន្ដខាងលើនេះ បានបើកក្នុងទិសដៅ យ៉ាងលឿន លើកំ
ណាត់ផ្លូវសហព័ន្ធរុស្សី ហើយអ្នកបើកបរ ដែលមានអាការៈស្រវឹង នោះ បានរេចង្កូតទៅបុករបាំង
ចែកទ្រូងផ្លូវតែម្ដង រួចហើយពេលសមត្ថកិច្ចចរាចរទៅ ត្រួតពិនិត្យនៅកន្លែងកើតហេតុ អ្នកបើក រថ
យន្ដបានចុះពីលើរថយន្ដ សំដែងឫកច្រង៉េង ច្រង៉ាងដាក់សមត្ថកិច្ចដោយមិនចង់ឱ្យសមត្ថកិច្ចស្ទូច
រថយន្ដរបស់គេ ប៉ុន្ដែសមត្ថកិច្ចត្រូវ តែបង្ខំចិត្ដស្ទូចយកទៅទុកនៅសាលារាជធានី ភ្នំពេញ ដើម្បីធ្វើ
ការផាកពិន័យទៅតាមផ្លូវច្បាប់។

ទាក់ទិននឹងករណីគ្រោះថ្នាក់ចរាចរដែល បានបំផ្លិចបំផ្លាញទ្រព្យសម្បត្ដិសាធារណៈ របស់រដ្ឋ ដូចជា
របាំងចែកទ្រូងផ្លូវនិងបង្គោល ភ្លើងជាដើមនេះ អ្នកនាំពាក្យសាលារាជធានី ភ្នំពេញ លោកឡុង ឌីម៉ង់
បានប្រាប់មជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០១២ថា គ្រោះថ្នាក់ចរាចរ ដែលបណ្ដាលឱ្យបំផ្លិចបំផ្លាញទ្រព្យសម្បត្ដិ សាធារណៈរបស់រដ្ឋខាងលើនេះ បណ្ដាលមក ពីគ្រឿង
ស្រវឹងពីចន្លោះ៩០ទៅ៩៥ភាគរយ។

លោកឡុង ឌីម៉ង់ បានបញ្ជាក់ពីការផាក ពិន័យថា នៅពេលមានគ្រោះថ្នាក់ចរាចរ ដូច ជាបុករបាំង
និងរនាំងចែកទ្រូងផ្លូវខាងលើ នេះ គឺខាងមន្ទីរសាធារណការ ជាអ្នកវាយ តម្លៃពីទំហំនៃការខូចខាត
ដែលតម្រូវឱ្យ ម្ចាស់រថយន្ដបង្កហេតុ ត្រូវធ្វើសងវិញហើយ លើសពីនេះគឺម្ចាស់រថយន្ដនិងតម្រូវឱ្យ
បង់ផាកពិន័យទៅឱ្យសាលារាជធានីភ្នំពេញ បន្ថែមទៀត ។

ឧទាហរណ៍បើសិន មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំ ពេញ វាយតម្លៃថា ទំហំនៃការខូច
ខាតនៃ ការបុករបាំងឬរនាំងចែកទ្រូងផ្លូវ និងបុក បង្គោលភ្លើងជាដើម អស់ ៣០០ដុល្លារ នោះ អ្នក
បើករថយន្ដបង្ក និងត្រូវឱ្យបង់បន្ថែម ៣០០ដុល្លារទៀតទៅ ឱ្យសាលារាជធានីភ្នំពេញ ។

យ៉ាងណាក៏ដោយ បើយោងតាមអ្នកនាំ ពាក្យសាលារាជធានីភ្នំពេញ លោកឡុង ឌីម៉ង់ បានបន្ដថា
ថវិកាដែលសាលារាជធានីភ្នំពេញ ទទួលបានមកពីការ ផាកពិន័យខាងលើនេះ និងត្រូវទុក ដើម្បី
ឧបត្ថម្ភដល់កងកម្លាំង សមត្ថកិច្ចជាពិសេស កម្លាំងនគរបាលចរាចរ ដែលយាមប្រចាំការ នៅពេល
យប់ ។

ជាមួយគ្នានេះ សមត្ថកិច្ចចរាចរ បានធ្វើ ការអំពាវនាវឱ្យប្រជាពលរដ្ឋ ជាពិសេសអ្នក បើករថយន្ដ
ទាំងអស់ ត្រូវមានការប្រុងប្រ យ័ត្នខ្ពស់ បើមិនដូច្នោះពេលបុកទ្រព្យសម្បត្ដិ សាធារណៈរបស់រដ្ឋ
ម្ដងៗនិងត្រូវខាតបង់ យ៉ាងធ្ងន់ ម្យ៉ាងត្រូវចំណាយលុយសម្រាប់ ជួសជុលរថយន្ដដែលខូច ដោយ
មិនទាន់រាប់ បញ្ចូលពីការរងគ្រោះថ្នាក់របស់ខ្លួននិងម្យ៉ាង ទៀត ត្រូវចំណាយលុយសម្រាប់ការបង់
ផាកពិន័យទៅឱ្យមន្ទីរសាធារណការ និងសាលា រាជធានីភ្នំពេញ ។
កាលពីពេលកន្លងទៅថ្មីៗនេះ ប្រមុខនៃ រាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្ដែង
នូវការព្រួយបារម្ភ ចំពោះ កំណើនអ្នកស្លាប់និងរងរបួស ដោយសារ គ្រោះថ្នាក់ចរាចរ នៅប្រទេសកម្ពុជា
ចេះតែកើនឡើងជាបន្ដបន្ទាប់ ដោយសម្ដេចបាន អំពាវនាវកុំឱ្យបើកបរពេលមានអាការៈស្រ វឹង និង
ពេលស្រវឹងកុំបើកបរ បើសិនមិន ស្រឡាញ់ជីវិតអ្នកដទៃ គួរស្រឡាញ់ជីវិត របស់ខ្លួនឯងផង ។

គួរបញ្ជាក់ថា គ្រោះថ្នាក់ចរាចរត្រូវបាន គេមើលឃើញថា កើតឡើងស្ទើរជារៀង រាល់យប់នៅក្នុងរាជ
ធានីភ្នំពេញ ទាំងនោះ ហើយ គឺបណ្ដាលមកពីអ្នកបើកបរទាំងអស់ មិនមានការប្រុងប្រយ័ត្ន បើកគ្មាន
គោរព ច្បាប់ចរាចរ បើកគ្មានគោរពសិទ្ធិគ្នា និងបើក លឿនហួសល្បឿនកំណត់៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: accident drunk social national news