CamNews

យល់ដឹង 

កាយវិការ ដែល​បញ្ជាក់ថា មនុស្ស​ស្រី​ចង់​ឡើងឋានសួគ៌

(សុខភាព)៖ ជាទូទៅ​គេ​សង្កេតឃើញថា ភាគី​បុរស​តែងតែ​បង្ហាញ​សញ្ញា ​ចង់​រួមភេទ​ទៅកាន់​ភាគី​ខាង​ស្រី​ចំៗ​តែម្ដង ប៉ុន្តែ​សម្រាប់​ភាគី​ខាង​ស្រី​វិញ​គឺ​ពិបាក​ក្នុង​ការបង្ហាញ​សញ្ញា ​ទៅកាន់​ភាគី​ខាង​បុរស ព្រោះតែ​កត្តា​ច្រើនជាង ដូច​ជា​ការ​ខ្មាស់អៀន​ជាដើម​។​

សម្រាប់​នាពេលនេះ Khmer Talking សូម​បង្ហាញ​នូវ​សញ្ញា​មួយ​ចំនួន ​ដែល​ភាគី​ខាង​ស្រី​បង្ហាញ​ថា​នាង​ចង់​រួមភេទ ដើម្បីឲ្យ​បុរស​ងាយស្រួលយ​ល់​៖

ដក​ដង្ហើមញាប់​៖ នៅពេល​សម្រាក​ដង្ហើមរ​បស់​យើង​គ្រប់គ្នា ​គឺ​មាន​លក្ខណៈ​ស្មើរៗ​គ្នា​ល្អណាស់​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ នៅពេល​ដែល​ទទួលបាន​អារម្មណ៍ ​ផ្លូវភេទ​ហើយ​នោះ វា​នឹង​ធ្វើឲ្យ​ការដក​ដង្ហើមរបស់​នាង ​ដង្ហក់​ជាងធម្មតា​។ ចង្វាក់បេះដូង​នឹង​ដើរ​ញាប់​នៅពេល​រាងកាយ​របស់​នាង​ត្រៀមខ្លួន ​នឹង​ឈានដល់ ចំនុច​កំពូល នោះ​មានន័យ​ថា​សរីរាង្គ​ក្នុង​ពោះ និង​សាច់ដុំ​កំពុង​តែ​ទាមទារ​នូវ​អុកស៊ីសែន​ឲ្យបាន​ច្រើនហើយ​។ ប្រសិនបើ​អ្នក​អាច​លឺ​នូវ​ការប្រែប្រួល​នៃ​ការដកដង្ហើម​របស់​នា​ង មានន័យ​ថា​អ្វី​ដែល​អ្នក​កំពុងតែ​ធ្វើ​នោះ​គឺ​ត្រឹមត្រូវ​ហើយ​។ នេះ​គឺជា​ភាសា​កាយវិកា​រសិច​ដែល​នាង​កំពុងតែ​ផ្តល់​ឲ្យ​អ្នក​ថា​នាង​មាន សម្រើប​ហើយ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ប្រសិន​បើ​នាង​ដកដង្ហើម​ធម្មតាៗ​ទេ ប្រហែល​ជា​អ្វី​ដែល​ធ្វើ​នោះ​មិន​ត្រឹមត្រូវ​ទេ​។​

​រាងកាយ​របស់​នាង​ទៅ​ជា​រមួល​៖ ប្រសិន​បើ​នាង​កំពុងតែ​ក្តាប់​ម្រាមជើង និងរ​មួល​សង្កត់​មក​អ្នក​វិញ នោះ​គឺជា​អ្វី​ដែល​កំពុងតែ​ធ្វើឲ្យ​នាង​ពេញចិត្ត​ហើយ​។ ការ​ដែល​នាង​ប្រើ​កម្លាំង​រុញ​ជំនះ​នឹង​អ្នក​វិញ មានន័យ​ថា​នឹង​បាន​ទទួល​នូវ​សម្រើប​រួចទៅហើយ​។ ប្រសិន​បើ​នាង​កំពុងតែ​ដេក​ជា​លក្ខណៈ​ធ្វើ​ហី នោះ​ប្រហែល​អ្វី​ដែល​អ្នក​កំពុងតែ​ធ្វើ​នោះ​មិន​អាច​ដាស់​អារម្មណ៍​នាង​បាន ឡើយ​។ ដូច្នេះ​ចូរ​ព្យាយាម​ប្រើ​ក្បាច់​ថ្មី ឬ​ឈប់​ប្រើ​វិធី​សូក​បញ្ចូល​លិង្គ ដោយ​ជំនួស​នូវ​ការប្រើ​មាត់ ឬ​ម្រាមដៃ​ដើម្បី​ថ្នាក់ថ្នម​នាង​វិញ ហើយ​ចាំ​មើល​ថា​កាយវិការ​របស់​នាង​មាន​ការប្រែប្រួល​ដូចម្តេចខ្លះ​។​

​ដៃ​ត្រដាង​ចេញ​៖ កាយវិកា​យ​មួយ​ប្រភេទ​ទៀត​ដែល​បញ្ជាក់ថា​នាង​ទទួលបាន​សម្រើប​ផ្លូវភេទ​នោះ គឺ ដៃ​របស់​នាង​អោប​ទ្រូង​របស់​អ្នក អោប​ក្បាល ឬ​កន្លែង​ណាមួយ​។ ប្រសិន​បើ​នាង​នៅ​ពី​លើ នាង​ប្រហែលជា​ចង់​ប្រើ​ដៃ​មក​ម៉ាស្សា​ឲ្យ​ខ្លួនឯង​ហើយ​ដើម្បី​ឲ្យបាន សម្រើប​កាន់តែខ្លាំង​។ ការធ្វើ​ដូច្នេះ​មិនអាច​ជា​កាយវិការ​ដ៏​ពិតប្រាកដ​មួយ​បានទេ ប៉ុន្តែ​វា​អាច​មាន​ប្រយោជន៍​ដែរ​។ រាងកាយ​របស់​នាង​គួរតែ​ឆ្លើយតប​នឹង​ការប្រើ​ដៃ​។ នាង​មិន​គួរ​បារម្ភ​អំពី​សម្លៀកបំពាក់ ឬ​កន្លែង​ដាក់​ដៃ​របស់​នាង​ឡើយ​។​

​ចលនា​សាច់ដុំ​ទ្វារមាស​៖ កន្លែង​ដែល​មាន​រំញោច​ខ្លាំង​បំផុត​របស់​ស្ត្រី​គឺ​ជញ្ជាំង​របស់​ទ្វារមាស សាច់ដុំ និង ស្បែក​។ ជញ្ជាំង​ទ្វារមាស​គឺជា​សាច់ដុំ​ដ៏​អស្ចារ្យ​មួយ ហើយ​វា​ប្រហែលជា​អាច​ប្រើ​ដើម្បី​បង្កើត​អារម្មណ៍​ស្រើបស្រាល​បាន​ក្នុងពេល រួមភេទ​។ អ្នក​ប្រហែលជា​មាន​អារម្មណ៍​ក្នុង​ពេល​នាង​ទទួលបាន​ចំនុចកំពូល សាច់ដុំ​ក្នុង​ទ្វារមាស​បែរ​ជា​កន្ត្រាក់​លាៗ ប៉ុន្តែ​វា​មិន​មែន​រហូត​នោះ​ទេ ដូច្នេះ​មិន​អាច​យក​វា​ជាការ​បាន​ឡើយ​។ ស្ត្រី​ខ្លះ​មាន​ការគ្រប់គ្រង​សាច់ដុំ​របស់​ពួកគេ​បាន​យ៉ាង​ល្អ ហើយ​ក៏​ទំនងជា​ទទួលបាន​នូវ​ការ​រួមភេទ និង​ចំនុចកំពូល​ល្អៗ​ផងដែរ​។ ប្រសិនបើ​ស្ទាប​ទ្វារមាស​នាង​ទៅ​មិន​មាន​ការ​កន្ត្រាក់​អ្វី​សោះ ចូរ​កុំ​បាច់​ភ័យខ្លាច​អី​។​

​ស្ត្រី​ចូលចិត្ត​ការ​រួមភេទ​ច្រើន​ដូច បុរស​ដែរ ប៉ុន្តែ​អ្វី​ដែល​ធ្វើឲ្យ​នាង​មិន​ចូល​ចិត្ត​គឺ​ការ​យល់​ដឹង​ដោយ​ខ្លួនឯង ព្រមទាំង​ជំនាញរ​បស់ដៃ​ថា​តើ​អាច​ផ្តល់​ឲ្យ​នាងនូវ​ការ​ស្រើបស្រាល​បានល្អ បំផុត​ឬក៏​អត់​។ ប្រសិនបើ​អ្នក​មិន​ច្បាស់​ថា​អាច​ផ្តល់​នូវ​ការពេញចិត្ត​ខាង​ផ្លូវភេទ​ដល់ នាង​ទេ អ្នក​គួរតែ​ស្វែងរក​វិធី​ប៉ះប៉ូវ​វា​ហើយ​។ ការនិយាយ​ពិភាក្សាគ្នា ជាពិសេស​សួរ​នូវ​អ្វី​ដែល​នាង​ចង់​បាន ពិតជា​អាច​ដោះស្រាយ​បាន​ហើយ ប៉ុន្តែ​ចូរ​ស្តាប់ និង​មើល​ការឆ្លើយតប​របស់​នាង​នូវ​អ្វី​ដែល​អ្នក​កំពុងតែ​ធ្វើ​។ មនុស្ស​ប្រុស​ស្រី​គ្រប់រូប​មាន​លក្ខណៈ​ខុសៗ​ពីគ្នា ហើយក៏​មិន​មាន​ការឆ្លើយតប​ទៅ​នឹង​ការ​ស្ទាបអង្អែល​ដដែលៗ​ដែរ ដូច្នេះ​ចូរ​ព្យាយាម​ផ្លាស់ប្តូរ​អ្វី​ដែល​ថ្មី​៕

 

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Health tips Watermelon Cambodia National news