CamNews

មិនគួរឲ្យជឿ 

កំពូលមិត្តស្រី ល្អបំផុតលើលោក ធ្វើអ្វីៗទាំងអស់ ដើម្បីតែមិត្តប្រុសល្អ

ស្ទើរតែមិនគួរអោយជឿ ៖ នៅពេលដែលមិត្តប្រុស របស់ខ្លួន ចេញទៅខាងក្រៅ ពោលគឺ ចេញពី បន្ទប់ផ្ទះ របស់ពួកគេ នារី ជាមិត្តស្រី បានសម្រេចចិត្ត នឹងធ្វើអ្វីមួយ ដ៏អស្ចារ្យ សម្រាប់គាត់ នេះបើយោងតាម ការ ដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស អាស៊ីវ័ន ។

បន្ថែមពីលើនេះ​ ប្រភពសារព័តមាន បន្តថា នាងបានសម្រេចចិត្ត រៀបចំបន្ទប់ដ៏តូច និងចាស់កម្រិលមួយ នេះ ជាមួយនឹងរបស់របរ ទាំងអស់ដែល មានវត្តមាន នៅទីនេះ ខណៈពេលដែលគាត់ចេញទៅខាងក្រៅ។ ដោយមានការជួសជុល កម្រាលឥដ្ឋ ឡើងវិញ ក៏ដូចជា លាបពណ៌ជញ្ជាំងសាជាថ្មី បន្ទប់មួយនេះ ពិតជា បានប្តូរនូវសោភណ្ឌភាព ល្អឥតខ្ចោះ ពិតប្រាកដមែន ដោយនៅក្នុងនោះ មានការផ្តល់ជាជំនួយ ពីបងប្រុស របស់នាងផ្ទាល់តែម្តង ខណៈគាត់ គឺជាជាងឈើ។

មិនត្រឹមតែប៉ុណ្ណោះ បើតាមរបាយការណ៍ គូសបញ្ជាក់បន្តអោយដឹងថា ខណៈមានការសហការរីករាយ ពី សំណាក់ បងប្អូនប្រុសស្រីទាំងពីរនាក់ ធ្នើនៅជាប់ជញ្ជាំង ក៏បានរំលេចខ្លួនឡើង ខណៈកាលពីពេលកន្លង ទៅនោះ ពុំធ្លាប់ដែលមាន នោះទេ ។ គួរបញ្ជាក់ផងដែរថា ប្រភពពុំទាន់បានបញ្ជាក់ថា រឿងដ៏គួរអោយស្ងប់ ស្ងែងខាងលើនេះ កើតឡើងនៅទីណា​ អោយពិតប្រាកដនោះទេ តែបើយោងតាម មតិ ខមមិន ជាច្រើនអះ អាងថា ទំនងជា កើតមានឡើង នៅសឹង្ហបុរី ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន


Tags: Int news Unt news Viral video Girlfriend Singapore