ប៉ូលិសនៅឯ Calabasas, California សហរដ្ឋអាមេរិច បានចុះឆែកឆេរ ផ្ទះវីឡារបស់ Justin Bieber ដោយ សារតែ អ្នកជិតខាង បានប្តឹងទៅប៉ូលិស ពីរឿង Justin Bieber គប់ស៊ុត ដាក់ផ្ទះ របស់ពួកគេ កាលពី សប្តាហ៍មុន ។
ប៉ូលិសបាន ទៅដល់ផ្ទះ របស់ Justin Bieber វេលាម៉ោង ៨ ព្រឹកថ្ងៃទី ១៤ ម៉ោងនៅ អាមេរិច ដែល ពេលនោះ Justin Bieber ក៏នៅផ្ទះ ផងដែរ ។ គោលបំណង ដែលប៉ូលិសចុះ ឆែកឆេរ នេះគឺគ្រាន់តែ ចង់រកមើល ភ័ស្តុតាង មួយចំនួន អំពីរឿងរ៉ាវ នៃការគប់ ស៊ុតដាក់ផ្ទះ អ្នកជិតខាង ប៉ុណ្ណោះ ។ តែអ្វី ដែលយើង នឹកស្មាន មិនដល់គឺ ប៉ូលិសបាន រកឃើញ គ្រឿងញៀន កូកាអ៊ីន ទៅវិញ ។ កូកាអ៊ីនោះ បានរកឃើញ នៅពេលដែល ប៉ូលិសឆែក Lil Za ដែលជាមិត្តភក្តិ របស់ Justin Bieber ។ Lil Za វ័យ ១៩ ឆ្នាំត្រូវបាន ប៉ូលិសវាយក្នោះ ចាប់ខ្លួន ទៅកាន់ស្ថានីយ៍ ប៉ូលិសដើម្បី សួរចំលើយ ។
Lil Za កំពុងតែ ចង់បង់ប្រាក់ ធានា ២ សែនដុល្លារ ដើម្បីចេញពី ការឃុំខ្លួន តែរឿងហេតុ មិនទាន់ ដឹងច្បាស់ នៅឡើយទេ ។ ឥលូវនេះ Justin Bieber បានក្លាយទៅ ជាផ្ទះស៊ីប របស់ទស្សនិកជន ទៀតហើយ ដែលគេកំពុងតែ លេងសើចចំអក លាយឡំជាមួយ និងរឿងស៊ុត ពេញអ៊ីនធើណេត ៕
ប្រែសម្រួល ៖ លីលី
ប្រភព ៖ eonline