នៅក្នុងពិភពលោកយើងនេះ មិនត្រឹមតែនៅលើគោកនោះទេដែលមានសត្វមានពិស សូម្បី
តែសត្វជំពុលទឹក ឬត្រីមឹក ក៏អាចធ្វើអោយអ្នកស្លាប់បានដោយសារពិសរបស់វា។
សត្វកង្កែបពិស

កង្កែបនេះ មានព័ណ៌ស្រស់ស្អាតគួរចាប់អារម្មណ៍ ប៉ុន្ដែនៅលើរាងកាយរបស់វា មានពិស
គ្រប់គ្រាន់អាចធ្វើអោយមនុស្ស ១០ នាក់ស្លាប់បាន។ ដោយរស់នៅក្នុងតំបន់ត្រូវពិចរបស់
អាមេរិកកណ្ដាល និងអាមេរិកខាងត្បូង កង្កែបប្រភេទនេះ តែងបញ្ចេញជាតិពិសព័ណ៌ខ្មៅ
នៅលើខ្នងរបស់វា នោះគឺជាជាតិពិសដែលវាប្រើប្រាស់សម្រាប់ការពារខ្លួនពីសត្រូវ។
ជំពុលទឹក (jellyfish )

សត្វសមុទ្រប្រភេទនេះ រស់នៅក្នុងសមុទ្រភាគខាងជើងប្រទេសអូស្ដ្រាលី ជាពិសេសគឺតំបន់
Queensland ។ ពួកវាតែងអណ្ដែតត្រៀបត្រានៅលើឆ្នេរសមុទ្រ បន្ទាប់ពីមានភ្លៀងធ្លាក់ និង
ខ្យល់ខ្លាំង ឬនៅពេលទឹកសមុទ្រជោរឡើងខ្ពស់។ ប្រសិនអ្នកត្រូវវាទិច នោះជាតិពិសនៅក្នុង
ព្រុយ(សូម្បីតែព្រុយដែលដាច់ពីខ្លួនរបស់វា)របស់វានឹងជ្រាបទៅក្នុងប្រព័ន្ធសរសៃប្រសាទ
និងសរសៃឈាមបេះដូង នៅពេលមិនបានព្យាបាលទាន់ពេល ជាតិពិសនោះនឹងធ្វើអោយ
អ្នកស្លាប់មិនខាន។
មូស

មូសបង្កអោយកើតជម្ងឺជាច្រើនដូចជា គ្រុនលឿងស្បែក គ្រុនឈាម គ្រុនចាញ់ជាដើម ដែល
ក្នុងមួយឆ្នាំៗ វាបានសម្លាប់មនុស្ស ជាង ២ លាននាក់ នៅទូទាំងពិភពលោក។
ខ្យាដំរី DeathStalker

នេះគឺជាប្រភេទខ្យាដំរីដែលមានពិសច្រើនបំផុតក្នុងចំណោមសត្វខ្យាដំរី។ ពួកវាបង្កអោយ
មានការស្លាប់ចំនួន ៧០% នៃករណីដែលទាក់ទិននឹងខ្យាដំរី។ សត្វខ្យាដំរី DeathStalker បាន
សម្លាប់មនុស្ស ៥.០០០ នាក់ជារៀងរាល់ឆ្នាំ។
អដ្ឋករ (ត្រីមឹកធំ មានរូបជញ្ចៀនព័ណ៌ខៀវ)

ត្រីមឹកធំប្រភេទនេះ តែងរស់នៅជ្រៅក្នុងទឹកសមុទ្រជុំវិញប្រទេស អូស្ដ្រាលី ឥណ្ដូនេស៊ី និង
ពីលិពីន។ ត្រីមឹកធំមានរូបជញ្ចៀនខៀវនេះ មានទំហំប៉ុនផ្លែប៉ោម ប៉ុន្ដែពិសរបស់វាអាចធ្វើ
អោយរាងកាយរបស់អ្នកស្ពិក មិនអាចកំរើកបាន និងបណ្ដាលអោយបេះដូងឈប់ដើរផង
ដែរ។ រហូតមកទល់នឹងពេលនេះ គេមិនទាន់រកឃើញថ្នាំបន្សាបជាតិពិសរបស់វានៅឡើយ។
ត្រីថ្ម

ដូចទៅនឹងប្រភេទសត្វសមុទ្រនៅអូស្ដ្រាលីនោះដែរ ត្រីថ្មនេះរស់នៅជ្រៅក្នុងសមុទ្រ និងបន្លំ
ខ្លួនជាមួយផ្កាថ្ម Great Barrier និង Capricorn។ រូបរាងរបស់វាដូចទៅនឹងដុំថ្មចម្លែក ចំណែក
ពិសរបស់វាក៏អាចធ្វើអោយប្រព័ន្ធសរសៃប្រសាទរបស់អ្នកលែងដំណើរការ និងបណ្ដាល
អោយស្លាប់។ ជាតិពិសរបស់វាស្ថិតនៅលើខ្នង ប្រសិនអ្នកត្រូវរងរបួសដោយសារសត្វនេះ
វិធីល្អបំផុតគឺគួរតែកាត់សាច់ ឬដៃ ជើងដែលត្រូវរងរបូសនោះចោល៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ Genk