CamNews

ប្លែកៗ 

អំណោយអនុស្សាវរិយចម្លែកៗរបស់មេដឹកនាំប្រទស ក្នុងពិភពលោក

លោកស្រី Hillary Clinton រដ្ឋមន្ដ្រីការបរទេសអាមេរិក បានជូនប៊ូតុងចុចព័ណ៌ក្រហមមួយ
ទៅអោយរដ្ឋមន្ដ្រីការបរទេសមួយរូបនៅប្រទេសរូស្ស៊ី កាលពីខែវិច្ឆិកា ឆ្នាំ ២០១១ កន្លង
ទៅ។ វាមិនមែនជាអំណោយធម្មតានោះទេ តែវាបានបង្ហាញពីអត្ថន័យផ្នែកនយោបាយ
យ៉ាងច្បាស់។


កាលពីខែមេសា ឆ្នាំ ២០០៩ ប្រធានាធិបតិអាមេរិក លោក Obama បានថ្វាយព្រះមហា
ក្សត្រីយ៍អង់គ្លេសនូវម៉ាស៊ីនស្ដាប់ចម្រៀងម៉ាក iPod មួយគ្រឿង ខណៈពេលលោក និងលោក
ស្រី​ Obama ទៅទស្សនានៅរាជវាំង Buckingham ក្នុងក្រុងឡុង។ ចំណុចពិសេសនោះគឺ នៅ
ក្នុងម៉ាស៊ីននោះ គឺមានខ្លីបវីដេអូ និងព្រះឆាយារបស់ព្រះមហាក្សត្រីយ៍អង់គ្លេសកាលពីពេល
យាងទៅធ្វើទស្សនកិច្ចនៅអាមេរិក កាលពីខែឧសភា ឆ្នាំ ២០០៧។ នៅក្នុងខ្លីបនោះដែរ គេក៏
ឃើញមហាក្សត្រីយ៍អង់គ្លេសប្រទានព្រះឆាយាដែលមានស៊ុមធ្វើពីប្រាក់ និងមានហត្ថលេខា
របស់ព្រះអង្គ រួមជាមួយព្រះស្វាមី។ កាលពីមុន លោក Obama បានជូនក្បាលចាក់ DVD និង
DVD ទៅអោយលោកអតិតនាយករដ្ឋមន្ដ្រីអង់គ្លេស Gordon Brown នៅពេលលោកមកធ្វើ
ទស្សនកិច្ចសេតវិមាន។ DVD ទាំងនោះ រួមមានខ្សែភាពយន្ដរឿង ឱពុកចាស់ ដំណើរតាម
ខ្យល់ជាដើម។


នៅក្នុងសតវត្សទី ១៩ សម្តេច​ចៅហ្វាវាំង ​Lafayette បានប្រទានដល់អតិតប្រធានាធិបតិ
អាមេរិក លោក John Quincy Adams នូវក្រពើមួយក្បាល។ ក្រោយមក ប្រធានាធិបតិអាមេរិក
បានចិញ្ចឹមក្រពើនោះនៅក្នុងបន្ទប់ងូតទឹករបស់វេតវិមាន។


ខែវិច្ឆិកា ឆ្នាំ ២០១១ ប្រធានាធិបតិអាមេរិក ត្រូវបានក្រុមហ៊ុនធានារ៉ាបរងនៃអាជ្ញាធរភាគខាង
ជើងអូស្ដ្រាលី ជូនអំណោយមួយ នោះគឺប័នធានារ៉ាប់រងក្រពើ ដែលមាន ៥០.០០០ដុល្លារ
សម្រាប់ករណីត្រូវក្រពើខាំនៅអូស្ដ្រាលី។ កញ្ចប់អំណោយនេះ អាចជួយអោយគ្រួសារលោក
Obama មានអារម្មណ៍សុវត្ថិភាពនៅពេលមកទស្សនាទីក្រុង Darwin បើទោះជាលោកមិនបាន
មកកាន់តំបន់អភិរក្សសត្វព្រៃណាមួយក៏ដោយ។


ក្រុមមេដឹកនាំចិន តែងជូនអំណោយជាខ្លាឃ្មុំ panda ដល់មេដឹកនាំនៃប្រទេសផ្សេងៗ ដោយ
ពួកគេយល់ថា វាជាអំណោយពិសេស។ ឆ្នាំ ១៩៧២ ប្រធានាធិបតិ Richard Nixon បាន
ទទួលអំណោយខ្លាឃ្មុំ panda ពីរក្បាល ពីមេដឹកនាំចិន សម្រាប់ធ្វើជាអនុស្សវរិយក្នុងដំណើរ
ទស្សនកិច្ចរបស់ប្រធានាធិបតិនេះ​ មកកាន់ប្រទេសចិន។


ឆ្នាំ ១៩៧៧ ក្រុមមេចុងភៅនៅ Fiji (ប្រទេសកោះតូចមួយនៅមហាសមុទ្រប៉ាស៊ីហ្វិក) បាន
ថ្វាយធ្មេញត្រីបាឡែនមួយដល់មហាក្សត្រីយ៍។ ធ្មេញត្រីបាឡែនគឺជាអំណោយពិសេស
សម្រាប់ប្រទេសកោះមួយនេះ។



លោកស្រី Hillary Clinton រដ្ឋមន្ដ្រីការបរទេសអាមេរិក បានជូនប៊ូតុងចុចព័ណ៌ក្រហមមួយទៅ
អោយរដ្ឋមន្ដ្រីការបរទេសមួយរូបនៅប្រទេសរូស្ស៊ី កាលពីខែមិនា ឆ្នាំ ២០០៩ កន្លងទៅ។ វា
មិនមែនជាអំណោយធម្មតានោះទេ តែវាបានបង្ហាញពីអត្ថន័យផ្នែកនយោបាយយ៉ាងច្បាស់។


កាលពីខែឧសភា ឆ្នាំ ២០១១ នាយករដ្ឋមន្ដ្រីនៃប្រទេស Poland លោក Donald Tusk បានជូន
អំណោយអនុស្សាវរីយ៍ពិសេសដល់លោក Obama ។ នៅក្នុងនោះ មានហ្គែម The Witcher 2
ម៉ាស៊ី​ន iPad ដែលមានផ្ទុកខ្សែភាពយន្ដស្ដីអំពីប្រទេស Poland ។ នៅប្រទេស Poland ខ្សែភាព
យន្ដ The Witcher 2 ត្រូវបានគេបំលែង និងមានវត្តមាននៅលើកញ្ចក់ទូរទស្សន៍ រឿងខ្លី និង
ត្រូវបានប្រជាជននៃប្រទេសនេះចូលចិត្ត។


ប្រធានរដ្ឋគុយបា តែងជូនវត្ថុអនុស្សាវរិយជា cigar ដល់មេដឹកនាំនៃប្រទេសនានា ក្នុងនោះ
អតិតមេដឹកនាំអាហ្វ្រិកខាងត្បូង លោក Nelson Mandela ក៏បានទទួលវត្ថុអនុស្សាវរិយនេះ
ផងដែរ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ Infonet

Tags: strangeleadertop leaders