នាយកគ្រប់គ្រងផ្នែកកីឡារបស់ក្លឹបបាល់ទាត់ Inter Milan លោក Marco Branca បានធ្វើ
បដិសេធទៅលើពាក្យចចាមអារាមដែលថា ក្លឹបរបស់លោកកំពុងធ្វើការពិភាក្សាជាមួយ
និងក្លឹប Manchester Cityអំពីការផ្ទេរកីឡាករ Wesley Sneijderទៅកាន់ប្រទេសអង់គ្លេស។
សារពត៌មានរបស់អង់គ្លេសមួយធ្វើការលើកឡើងថា ក្លឹប Inter Milan ចង់ធ្វើការប្រើប្រាស់
កីឡាករសញ្ញាតិហូឡង់ Wesley Sneijder ដើម្បីធ្វើការផ្លាស់ប្តូរជាមួយនិងកីឡាករខ្សែប្រយុទ្ធ
សញ្ញាត្តិអាហ្សង់ទីន Carlos Tevez ដែលកំពុងតែអស់សង្ឃឹមនៅក្នុងការស្វែងរកក្លឹបថ្មីអោយ
បានមុនដំណាច់ខែនេះ ពោលគឺមុនរដូវការផ្លាស់ប្តូរកីឡាករត្រូវបានបញ្ចប់។
លោក Marco Branca បានប្រាប់គេហទំព័ររបស់ Inter Milan ថា "មិនមានការពិភាក្សាដែល
លើកឡើងពីកីឡាករ Sneijder នៅក្នុងជំនួបពិភាក្សារបស់យើងជាមួយនិងក្លឹប Manchester
City នៅក្នុងទីក្រុង London នោះទេ"។
ក្លឹប AC Milan ហាក់ដូចជាបាននាំមុខនៅក្នុងការចុះហត្ថលេខាជាមួយ Tevez, តែ Inter Milan
ក៏បានលើកឡើងដែលថាខ្លួននឹងខិតខំប្រកួតប្រជែងដើម្បីដណ្តើមយកកីឡាករខ្សែប្រយុទ្ធ
Carlos Tevez។
តែទោះបីជាយ៉ាងណាក៏ដោយ, ក្លឹប Manchester City កំពុងតែបានបដិសេធជាមួយនិង
សំណើររបស់ AC Milan ដែលធ្វើអោយក្លឹប Inter Milan មានគំនិតសុទិដ្ឋិនិយមថាខ្លួននៅ
មានឪកាសក្នុងការនាំយកកីឡាករ Carlos Tevez មកកាន់ទឹកដីរបស់ខ្លួន៕
ដោយ
វឌ្ឍនា