CamNews

តារា 

Carlos Tevez យល់ព្រមផ្ទេរទៅ Juventus ក្នុងតំលៃ ១០ លានផោន

យប់មិញនេះ ក្រុមបាល់ទាត់ Juventus​ ម្ចាស់ជើងឯកក្របខណ្ឌអ៊ីតាលី បានប្រកាសជាសាធារណៈ
ថា កីឡាករខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Carlos Tevez បានយល់ព្រម ផ្ទេរមកលេងនៅ អ៊ីតាលី
អោយក្រុម Juventus ហើយ ។



Tevez នឹងផ្ទេរទៅលេងអោយ Juventus ក្នុងតំលៃ ១០ លានផោន ហើយនឹងឡើងដល់ ១២ លាន
ផោន ក្នុងតំលៃបន្ថែមផ្សេងទៀត ។ កុងត្រាតំលៃ ១០ លានផោននេះ មានរយៈពេល ៣ ឆ្នាំ ។ ខ្សែរ
ប្រយុទ្ធ Tevez បានជាប់ឈ្មោះជាកីឡាករថ្លៃជាងគេ របស់ក្រុម Juventus ក្នុងតំលៃ ៤,៦ លានផោន
ក្នុងមួយរដូវកាល ។



តែមុននឹងអាចចូលលេងអោយក្រុម Juventus បាន Tevez ត្រូវបំពេញការងារសង្គមរយៈពេល ២៥០
ម៉ោងសិន ដោយសារតែនៅជាប់ការពិន័យ ពីការបើកបរខុសច្បាស់ និង គ្មានធានារ៉ាបរង ។ Tevez
នឹងត្រូវធ្វើការសង្គម យ៉ាងតិច ៣៥ ម៉ោងក្នុងមួយសប្តាហ៍ ដើម្បីអាចបញ្ចប់សងការពិន័យនេះ មុនពេល
គេផ្លាស់ប្តូរទៅលេងនៅអ៊ីតាលី ៕

 


ដោយ ៖ កុសល
ប្រភព ៖ dailymail 


Tags: carlos tevez juventus football star