ភ្នំពេញ៖ ទើបតែប្រឡូកក្នុង អាជីពសិល្បៈ និងក្លាយទៅជាតារាចម្រៀង ប្រចាំផលិតកម្ម
ប៊ិកមែន មិនទាន់បានប៉ុន្មាន ឆ្នាំផងកញ្ញា សែម ស្រីណយ ហៅ ណយ ត្រូវបានមហាជន
មួយចំនួន ធ្វើការរិះគន់មកលើ នាងយ៉ាងចាស់ដៃ ថានាងជាតារាវាយឫក ខ្ពស់កប់ពពក
ខណៈកេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាព របស់នាង បច្ចុប្បន្នមើលទៅមិនទាន់ ឃើញជាដំ
កំភួន នៅឡើយផងនោះ ។
ចំពោះការរិះគន់ខ្លាំងៗ មកលើតារាចម្រៀងថ្មីថ្មោង ប្រចាំផលិតកម្ម ប៊ិកមែន ស្រីណយ
ថាវាយឫកខ្ពស់ ពេលកំពុងតែមានឈ្មោះល្បីនេះ មិនត្រឹមតែមហាជននៅខាង ក្រៅពិភព
សិល្បៈប៉ុណ្ណោះទេ សូម្បីតែអ្នកនៅក្នុងចង្កោមសិល្បៈមួយចំនួនក៏រិះគន់មកលើនាងមិន
ធម្មតាដែរ ។
ដោយក្នុងនោះ មានពាក្យលេចឮថា ស្រីណយ មិនទាន់បានល្បីឈ្មោះប៉ុន្មានផង ស្រាប់
តែវាយ ឫកខ្ពស់ប៉ុណ្ណឹង.. ចុះបើល្បីឈ្មោះជាងនេះទៅទៀតនោះ មិនដឹងថាវាយឫកខ្ពស់
ប៉ុណ្ណានោះទេ ។ លើសពីនេះ ទៅទៀត ក៏មានពាក្យលេចពីមាត់មួយទៅមាត់មួយថា តារា
ស្រីវ័យក្មេងប្រចាំផលិតកម្មប៊ិកមែន ស្រីណយ ពិបាកទាក់ទងសុំការសម្ភាសន៍ពីសំណាក់
អ្នកសារព័ត៌មាន ខ្លាំងណាស់ ព្រោះទូរស័ព្ទរបស់នាងប្តូរលេខរហូត ។
មិនតែប៉ុណ្ណោះ សូម្បីតែអ្នកសារព័ត៌មានខលចូលហើយ ក៏នាងយកលេសអញ្ចេះ យក
លេសអញ្ចុះ ដែលមើលទៅហាក់មិនចង់ផ្តល់បទសម្ភាសន៍ ឲ្យអ្នកកាសែតបន្តិចនោះ
ឡើយ ។ ខណៈដែលតារាចម្រៀងវ័យក្មេងរូបនេះ តែងតែគេចវេសពីការស្នើសុំសម្ភាសន៍
ពីអ្នកការសែត បែបនេះត្រូវបានគេសង្ស័យថា នាងប្រហែលជាមានរឿងអាស្រូវច្រើន
ដែលមិនអាចប្រឈមមុខចំពោះអ្នកកាសែតបាន ។ ណាមួយជារឿយៗគេសង្កេតឃើញ
ថា តារាដែលមានរឿងអាស្រូវច្រើនតែងតែគេចវេស ពីអ្នកកាសែត មិនឲ្យផ្តិតយករូបភាព
និងផ្តល់បទសម្ភាសន៍ឡើយ ។
ដូច្នេះនៅពេលនេះ ស្រីស្រស់ សែម ស្រីណយ ក៏ប្រហែលជាមិនខុសនឹងការលើកឡើង
ខាងលើនេះដែរ ដោយគេនិយាយថា នាងអាចមានរឿងរ៉ាវអាស្រូវអ្វីមួយ ដែលមិនអាច
លាតប្រដាង ចំពោះមហាជនបាន ទើបជានិច្ចកាល នាងតែ គេចវេសពីការស្នើសុំ
សម្ភាសន៍បែបនេះ ។
ចំពោះការលេចឮយ៉ាងធ្ងន់ធ្ងរ មកលើប្រជាប្រិយភាពរបស់ ស្រីណយ បែបនេះកាលពីថ្ងៃ
ទី១៤ ខែ មិថុនា ឆ្នាំ២០១៣ គេហទំព័រ LookingTODAY មិនអាចសុំការបកស្រាយ ពីតារា
ចម្រៀងរូបនេះបានទេ ព្រោះពេលខលចូល នាងនិយាយថា ជាប់រវល់ រួចក៏ចុចផ្ដាច់ទូរស័ព្ទ
តែម្ដង៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល