CamNews

តារា 

ទេព បូព្រឹក្ស បំបាក់មុខ អ្នករិះគន់

តារាចម្រៀងស្រី ពូកែខាងរាំរែក បំបែកក្បាច់ ទេព បូព្រឹក្ស ដែលលើកមុនមាន ពាក្យចចាម
អារ៉ាម ថានាងត្រូវ បានហង្សមាសផ្អាក ឲ្យនាងច្រៀងបទ មនោសញ្ចេតនា បន្ទាប់ពីនាងរង
ការរិះគន់ រឿងច្រៀងបទមនោសញ្ចេតនា មិនសូវពីរោះ តែពេលនេះពាក្យចចាម អារ៉ាមរបស់
មាត់ចាប មាត់ព្រាបនោះ បានស្ងប់ស្ងាត់ទៅវិញ គឺបន្ទាប់ពីនាងបានចេញ បទមនោសញ្ចេតនា
ដល់ទៅ ២វ៉ុលជាប់ៗគ្នា មានបទចម្រៀងដល់ទៅ ៦បទ ដែលនាំឲ្យអ្នក ដែលពូកែរិះគន់ បាត់
មាត់តែម្ដង។ ក្នុងចម្រៀង២វ៉ុល ដែលមាន៦បទនោះ មាន ៣បទ ជាបទចម្រៀង ដែលនាងបក
ស្រាយជាបទថ្មី មិនចំឡងសាច់ភ្លេង ពីបរទេសឡើយ ដែលជា ហេតុធ្វើឲ្យនាងហាក់ មានការ
លំបាកតិចតូច។ នាងបានស្រកទម្ងន់ អស់យ៉ាងច្រើន គឺមើលទៅតូចច្រឡឹង ស្រស់ស្អាត គួរឲ្យ
ខ្នាញ់ មិនមែនធាត់ទ្រលុកទ្រលន់ ដូចមុនទេ ។

ជំនួបផ្ទាល់ជាមួយ looking TODAY ស្រីស្អាត ទេព បូព្រឹក្ស រាជនីក្បាច់រាំ បានរៀបរាប់ប្រាប់ថា
ពាក្យចចាមអារ៉ាម ដែលថាហង្សមាសលែង ឲ្យបទច្រៀង បទមោនោសញ្ចេតនា មិនមែនជា
ការពិតទេ ព្រោះក្រុមហ៊ុន មានតារាច្រើន ត្រូវចេញឆ្លាស់គ្នា តែពេលនេះនាង បានចេញបទ
មនោសញ្ចេតនា ដល់ទៅ ៦បទឯណោះ ហើយនឹងមានបទថ្មី ជាបន្តបន្ទាប់ទៀត ទាំងបទមនោ
សញ្ចេតនា និងបទញាក់កន្ត្រាក់អារម្មណ៍ ។ មិនមានការលំបាក ណាស់ណានោះទេ ក្នុងការ
ដែលនាងត្រូវ បកស្រាយចម្រៀង ដែលជាទំនុកថ្មី តែការលំបាករបស់នាង គឺលើបទចម្រៀង
ញាក់ឯណោះវិញទេ ព្រោះ នាងត្រូវរកនឹក បំបែកក្បាច់រាំថ្មីៗ កុំឲ្យជាន់គ្នា ព្រោះមិនអាចរាំ
ដដែលបានទេ ។

ទេព បូព្រឹក្ស ទទួលស្គាល់ថា នាងស្រកគីឡូច្រើន ដោយសារតែ នាងត្រូវចុះតាមបណ្ដាខេត្ត
ជាច្រើន ហើយមិនសូវបាន សម្រាកទើបស្រកគីឡូបែបនេះ តែនាងសប្បាយណាស់ព្រោះ
ស្រកដោយមិនបាច់ប្រឹង ។ តារាចម្រៀងស្រីចុងក្រោយនេះ បានរះព្រោងព្រាត តែតារា
ចម្រៀងស្រី ដែលលេចធ្លោក្បាច់រាំ មានតែ៣នាក់ប៉ុណ្ណោះ គឺ ឱក សុគន្ធកញ្ញា ពេជ្រ សោភា
និងស្រីស្អាត ទេព បូព្រឹក្សនេះឯង ដែលពួកនាងត្រូវ បានគេ ប្រសិទ្ធនាមថា រាជនីនៃក្បាច់រាំ។
តែ ទេព បូព្រឹក្ស ហាក់លេចធ្លោជាងគេ ដោយសារនាងមាន សម្រស់ស្អាត វ័យក្មេងជាងគេ
ទើបការងារហាក់ រត់ចូលនាងច្រើនជាងគេ៕

Looking Today

Looking Today

Looking Today

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: tep bopreuk entertainment singer khmer star