CamNews

តារា 

Justin Bieber ត្រូវគេសម្លាប់ ដោយសារបទចម្រៀង Baby ពិតឬ?

ផ្ទះរបស់ Justin Bieber ត្រូវបានក្រុមប៉ូលីសព័ទ្ធនិងឆែកយ៉ាងប្រុងប្រយ័ត្ន ថែមទាំងមានកាប្រើនូវ
ឧទ្ធម្ភាគចក្រ ជាច្រើនគ្រឿងដើម្បីបាញ់ភ្លើងបញ្ចាំងរកមនុស្សទៀតផង។ ហេតុកាណ៍នេះត្រូវបាន
កើតឡើងក្រោយពេលដែល ៩១១ ទទួលបានការទូរសព្ទប្រាប់ថាមានបុរសម្នាក់កាន់កាំភ្លើងវែង
ចូលទៅសម្លាប់ Justin Bieber ដល់ក្នុងផ្ទះហើយរត់គេចបាត់ព្រោះតែបទចម្រៀង Baby។


បើតាម TMZ បានអោយដឹងថាក្រុមប៉ូលីសបានសម្រុកចូលទៅក្នុងផ្ទះនោះដើម្បីឆែកមើលហើយ
មានប្រើឧទ្ធម្ភាគចក្រដើម្បីរុករកទៀតផងព្រោះគេមិនឃើញ Justin Bieber នៅក្នុងផ្ទះនោះទេ។
ក្រោយពេលដែលធ្វើការរុករកដោយមានប្រដាប់អាវុធ ខ្វាត់ខ្វែងផងនោះ ការរុករកអស់ជាច្រើន
ម៉ោងនេះត្រូវបានបញ្ឈប់ ដោយវាគ្រាន់ជាការទូរសព្ទកំប្លែងលេងប៉ុណ្ណោះ ព្រោះមិនមានរឿងហេតុ
កើតឡើងដូចគេទូរសព្ទប្រាប់ ៩១១ នោះទេ។

រឿងហេតុនោះគឺថា Justin Bieber កំពុងតែនៅលើឆាកសម្ដែងឯណោះទេមិនមែននៅក្នុងផ្ទះឡើយ
ទើបមានមនុស្សខិលខូចទូរសព្ទប្រាប់ប៉ូលីស ដើម្បី "ដុត" ប៉ូលីសលេងតែប៉ុណ្ណោះ៕

ដោយ៖ ម៉ូកា
ប្រភពពី៖ starpulse 


Tags: Justin Bieber