CamNews

តារា 

Jackie Chan ទទួល​បាន​ពាន​រង្វាន់ “Best Director”

តារាសម្តែង ហុងកុងដ៏ល្បី Jackie Chan បានទទួលពានរង្វាន់ជាច្រើន ជាមួយនឹងអាជីពក្នុងជីវិត
ជាអ្នកសិល្បៈរយៈ ៥០ មកនេះ ប៉ុន្តែពានរង្វាន់ “Best Director” គឺជាពានរង្វាន់ដែលលោក ពិបាក
ទទួលបានជាងគេ ដោយកាលពីប៉ុន្មានថ្ងៃមុននេះ លោកបានទទួលបានពានរង្វាន់ “Best Director”
ក្នុងកម្មវិធី “Huading Award” នៅ ហុងកុង ជាមួយនឹងខ្សែភាពយន្ត “Chinese Zodiac”។

ជាមួយគ្នានោះ Fan Bing Bing ក៏ទទួលបានពានរង្វាន់ “Best Actress” ក្នុងរឿង “Double Exposure”
ផងដែរ។ នាងបាននិយាយថា “ខ្ញុំគិតថា វាពិតជាសំខាន់ណាស់ ការដែលមានពេលវេលាល្អ សម្រាប់
ខ្លួនឯង ហើយខ្ញុំរីករាយក្នុងការជួយមិត្តភក្តិទាំងអស់”។

ចំណែកឯពានរង្វាន់ “Best Actor” បានទៅលើ Nicholas Tse ក្នុងខ្សែភាពយន្តរឿង “The Bullet
Vanishes”។ រឿង “Cold War” របស់លោក Raymond Chow បានទទួលពានរង្វាន់ “Best Film”។ ពាន
រង្វាន់ទៅទាំងអស់កម្មវិធី “Huading Award” ក្នុងត្រូវបានជ្រើសរើសដោយ រៀមច្បងក្នុងសិល្បៈ និង
ទស្សនិកជន៕

Looking Today

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: jackie chan entertainment star