ព្យុះ Bolaven បានបន្សល់ទុកនូវការខូចខាតយ៉ាងធ្ងន់ធ្ងរនៅកូរ៉េខាងត្បូង និងកូរ៉េខាងជើង
នៅដើមសប្ដាហ៍នេះ។ ប៉ុន្ដែនៅរុស្ស៊ីឯណោះវិញ ប្រជាជន បែរជាទទួលបានឱកាសល្អ និង
ឆ្ងាញ់មាត់ នៅពេលជលផលជាច្រើនប្រភេទត្រូវបាន "បញ្ជូន" ឡើងគោក។
ជលផលរាប់សិបប្រភេទត្រូវបានព្យុះ និងរលកទឹករុញច្រានឡើងគោក រហូតដល់ប្រជាជន
នៅក្រុង Vladivostok មានបំណងចង់នាំយកពួកវាចុះទៅក្នុងសមុទ្រវិញ ប៉ុន្ដែ ប្រការនេះមិន
មានប្រយោជន៍នោះទេ ជលផលទាំងនេះត្រូវបានរលកទឹករុញច្រានឡើងគោកកាន់តែច្រើន
ឡើង។
នារីម្នាក់នៅស្រុក Svetlana សរសេរនៅក្នុងប្លក់របស់នាងថា ៖ "ពេលនេះ ខ្ញុំបានដឹងពីអត្ថ
ន័យនៃពាក្យថា "របស់ទេវតាប្រទាន" គឺយ៉ាងណា។ អ្នករាល់គ្នាមិនដឹងថា ត្រូវធ្វើយ៉ាងណា
នោះទេ ពួកគេមានតែដើររើសយកប្រភេទជលផលដែលខ្លួនចូលចិត្ត ឬថតរូបជាអនុស្សាវរិយ
តែប៉ុណ្ណោះ"៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ k14