ការឈ្លោះប្រកែកគ្នាមួយ នៅលើអ៊ីនធឺណេត នៅប្រទេសចិន បានកើតមានឡើង បន្ទាប់ពីអ្នក
និយមលេងអ៊ីនធឺណេតម្នាក់ នៅស្រុក Linxia ប្រទេសចិន បានបង្ហាញពីរូបភាពមួយចំនួន រួម
ជាមួយការសរសេររៀបរាប់ ពីរឿងហេតុនៅសាលារៀនមួយ ចេញមក។ អ្នកនិយមលេងអ៊ីនធឺ
ណេតខាងលើ បាននិយាយឲ្យដឹងថា លោកគ្រូបង្រៀនម្នាក់ឈ្មោះ Zhang Runhua បង្រៀន
នៅសាលា Tuqiao បានបង្ខំឲ្យសិស្សស្រីទាំងអស់នៅក្នុងថ្នាក់ ត្រូវតែថើបថ្ពាល់របស់គាត់ ឬក៏
ត្រូវឲ្យគាត់ថើបវិញ ក្នុងថ្នាក់រៀនតែម្តង។ បើសិស្សស្រីណា មិនព្រមថើប នោះលោកគ្រូ Zhang
មិនចេញសញ្ញាប័ត្រ បញ្ចប់ថ្នាក់ទី ១២ ឲ្យឡើយ។
បណ្តារូបភាពដែលត្រូវបានបង្ហោះទាំងនោះ បានបង្ហាញឲ្យឃើញពីទិដ្ឋភាពលោកគ្រូ Zhang កំពុង
តែថើបសិស្សស្រីម្នាក់ និងត្រូវបានសិស្សស្រីថើបថ្ពាល់ល់គាត់វិញ។ រូបមួយណាក៏ឃើញលោកគ្រូ
Zhang Runhua ញញឹមយ៉ាងពព្រាយ ពេលសិស្សស្រីៗថើបដែរ។
បុគ្គលិកនៅក្នុងសាលារៀនម្នាក់ បានឲ្យដឹងថា លោកគ្រូ Zhang Runhua គឺជាគ្រូបន្ទុកថ្នាក់ទី ១២
ហើយក៏ជាគ្រូម្នាក់ មានការទទួលខុសត្រូវលើការងាររបស់ខ្លួន ខ្ពស់ផងដែរ។
បន្ទាប់ពីរឿងនេះ បានបែកធ្លាយនៅលើអ៊ីនធឺណេត បានធ្វើឲ្យអ្នកនិយមលេងអ៊ីនធឺណេតជាច្រើន
នាក់ មានការឈ្លោះប្រកែកគ្នាយ៉ាងច្រើនផងដែរ។ មនុស្សភាគច្រើន បានធ្វើការរិះគន់ទៅលើទង្វើ
របស់លោកគ្រូម្នាក់នោះ។ ជាក់ស្តែង ក៏មានមនុស្សមួយចំនួន បាននិយាយថា នេះវាគ្រាន់តែជា
សកម្មភាព បង្ហាញពីអារម្មណ៍ស្រលាញ់គ្នា រវាងគ្រូ និងសិស្ស មុនពេលបែកគ្នា ប៉ុណ្ណោះ។
តាមប្រភពពី Xinhuanet, នាយកដ្ឋានអប់រំស្រុក Linxia បានផ្អាកការងារ (ព្យួរ) របស់លោកគ្រូ
Zhang Runhua ចាប់ពីថ្ងៃទី ២១ ខែសីហា និងធ្វើការត្រួតពិនិត្យ ស៊ើបអង្កេតនៅសាលាខាងលើ
ដើម្បីឲ្យបានច្បាស់លាស់ រឿងហេតុផងដែរ៕
តាមដានព័ត៌មានប្លែកៗជុំវិញពិភពលោក ដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!
ដោយ៖ សិលា
ប្រភព៖ K14