CamNews

ព័ត៌មានអន្តរជាតិ 

បច្ចេកទេសថ្មីមិនគួរអោយជឿ ក្នុងវិស័យកសិកម្ម

ទស្សនាវដ្ដី Time របស់អាមេរិកបានជ្រើសរើសនូវរបកគំហើញផ្នែកបច្ចេកវិទ្យាក្នុងវិស័យ
កសិកម្មមួយចំនួនសម្រាប់ឆ្នាំ ២០១១ ក្នុងនោះមានដូចជា ការចិញ្ចឹមសាច់ជាដើម ដែល
បច្ចេកទេសទាំងនោះ នឹងជួយដល់កសិករនៅទូទាំងពិភពលោក។


កសិដ្ឋានបែបត្រង់ទៅលើ

ថ្វីបើត្រូវបានបង្កើតឡើងនៅអាមេរិកកាលពីឆ្នាំ ២០០៩ ប៉ុន្ដែរហូតមកទល់នឹងឆ្នាំ ២០១១ បច្ចេកទេសនៃការដាំដំណាំបែបត្រង់ទៅលើ (Vertical Farming)នេះ ទើបតែត្រូវបានអនុវត្ត
នៅក្នុងបណ្ដាប្រទេសមួយចំនួនតែប៉ុណ្ណោះ។

បច្ចេកទេសនេះ អាចអោយក្រុមវិស្វករដាំដើមឈើ ឬដើមផ្កានៅតាមជញ្ជាំងអគ្គារខ្ពស់ៗ សា
លារៀន ផ្ទះសំណាក់ សណ្ឋាគារ ជាដើមដោយប្រើប្រាស់ឧបរណ៍បង្វិល។

ដំណើរការនៃឧបករណ៍បង្វិលបានល្អ នឹងជួយអោយដំណាំអាចទទួលបានពន្លឺព្រះអាទិត្យ
និងជាតិបំប៉នបានគ្រប់គ្រាន់ ខណៈដែលទឹក និងទំហំកន្លែងដាំដុះតិច និងតូចជាងការដាំ
តាមបែបធម្មតា។

ថាមពលស្អាតពីសំរាម
នៅក្នុងឆ្នាំកន្លង ក្រុមអ្នកវិទ្យាសាស្ដ្រអាមេរិក បានបង្កើតដោយជោគជ័យនូវបច្ចេកវិទ្យាផលិត
ថាមពលស្អាតពីសំរាមកសិកម្មដែលមានឈ្មោះថា ម៉ាស៊ីនបង្កើតថាមពលបៃតង (GEM)។

ដំណើរការរបស់វា ស្រដៀងទៅនឹងរោងចក្រផលិតថាមពល ក្នុងនោះមានឧបករណ៍ធ្វើឧស្ម័ន
កម្ម ដោយសំរាមត្រូវបានកៀប និងដុតក្នុងឡ ដែលកំដៅអាចឡើងដល់ ៨៧០អង្សាសេ ដើម្បី
បង្កើតបានខ្យល់ហ្គាលចម្រុះផ្គត់ផ្គង់ទៅអោយម៉ាស៊ីនផលិតអគ្គិសនី។ ជាមធ្យម សំរាមចំនួន
៣ តោន អាចបង្កើតបានជាអគ្គិសនីសម្រាប់ប្រើប្រាស់ក្នុងកសិដ្ឋានមួយ។

កសិដ្ឋានដាំសាច់

"កសិដ្ឋានដាំសាច់" (Meat Farms) ត្រូវបានគេប្រើប្រាស់នៅក្នុងប្រទេសដែលមានកសិកម្មរីក
ចម្រើន តាំងពីឆ្នាំ ២០១១។ បច្ចេកទេសដែលត្រូវបានគេជឿថា ជាវិធីប្រសើរបំផុតសម្រាប់
វិស័យកសិកម្មនាពេលអនាគតនេះ កសិករនឹងមិនចាំបាច់សម្លាប់សត្វធំៗមួយក្បាលណា
ឡើយ ខណៈដែលសាច់ទាំងនោះ អាចត្រូវបានគេ"ដាំ"នៅក្នុងបន្ទប់ពិសោធ។ ក្រុមអ្នកវិទ្យា
សាស្ដ្រនៃប្រទេស ហ្វាំងឡង់ កំពុងធ្វើការចិញ្ចឹមកោសិការបស់ជ្រូកដើម្បីធ្វើអោយវាក្លាយទៅ
ជាសាច់ដុំ ហើយចុងក្រោយវានឹងក្លាយទៅជាបន្ទះសាច់ពិតប្រាកដ។

ដោះស្រាយបញ្ហារាំងស្ងួតដោយបរិយាកាស


នៅក្នុងឆ្នាំ ២០១១ អ្នកវិទ្យាសាស្ដ្រវ័យក្មេង ជនជាតិអូស្ដ្រលី Australia Edward Linacre ទទួល
បានពានរង្វាន់ James Dyson (ពាន់រង្វាន់រចនាអន្ដរជាតិអូស្ដ្រាលី) ដោយបានបង្កើតប្រព័ន្ធ
"ធារាសាស្ដ្រ" Airdrop ដែលអាចស្រូបយកទឹកពីបរិយាកាសដើម្បីដោះស្រាយបញ្ហារាំងស្ងួត
ក្នុងវិស័យកសិកម្ម។

ដំណើរការរបស់ប្រព័ន្ធនេះគឺ ម៉ាស៊ីននេះនឹងស្រូបយកខ្យល់អាកាសតាមរយៈប្រព័ន្ធបំពង់
ក្រោមដី បន្ទាប់មកវាធ្វើអោយត្រជាក់រហូតដល់ជាតិខ្យល់នោះ ប្រមូលបានជាគ្រាប់សន្សើម
និងផ្ដល់ជាតិទឹកនោះទៅដល់ឬសដើមឈើ។ របកគំហើញនេះរបស់ Edward អាចប្រមូល
ទឹកបានចំនួន ១១,៥មល ក្នុង ១ m3 នៃបរិយាកាសហួតហែងបំផុតក្នុងតំបន់សមុទ្រខ្សាច់៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ KH