CamNews

យល់ដឹង 

គល់បន្លែ៧ប្រភេទ មានប្រយោជន៍ច្រើនដល់សុខភាព

នៅពេលយកបន្លែមកធ្វើជាអាហារ គល់បន្លែតែងត្រូវបានមេផ្ទះទាំងឡាយបោះចោល
ដោយពួកគេមិនបានដឹងថាគល់បន្លែទាំងនោះមានប្រយោជន៍ចំពោះសុខភាព ។

គល់ស្ពៃបូកគោ

នៅក្នុងគល់ស្ពៃបូកគោ មានរសជាតិផ្អែម និងមានប្រយោជន៍ក្នុងការបញ្ចុះកំដៅពីរាងកាយ
ជំនួយបន្ថែមជាតិទឹក កាត់បន្ថែភាពតានតឹង និងភាពរងា ជួយបំប៉នក្រពះ និងកាត់បន្ថយ
ការស្រេកទឹកផងដែរ។

វិធីធ្វើ ៖ លាងឬសស្ពៃបូកគោអោយស្អាត ហាន់ជាចំណិត រួចយកវាទៅស្ងោរជាមួយខ្ញីស្រស់
និងស្លឹកខ្ទឹម។

គុណប្រយោជន៍ ៖ អាចព្យាបាលជម្ងឺផ្ដាសាយ ក្ដៅរងា ជម្ងឺក្ដៅក្នុងក្រពះជាដើម។

គល់ផ្លែត្រប់វែង

វិធីធ្វើ ៖ យកគល់ផ្លែត្រប់វែង និងសម្បក ផ្លែ និងគ្រាប់របស់វាចំនួនល្មម រួចកិនអោយម៉ត់ទៅ
ជាម្សៅ ។ ក្នុងមួយថ្ងៃ បរិភោគអោយបានពី ២ ទៅ ៣ដង ក្នុងមួយដងៗ គឺត្រូវប្រើម្សៅនេះ
៦ក្រាម លាយជាមួយទឹកក្ដៅ ។

គុណប្រយោជន៍ ៖ អាចព្យាបាលអាការៈរាគមួល និងរាគជាបន្ដបន្ទាប់។

គល់គុយឆាយ

វិធីធ្វើ ៖ យកគល់គុយឆាយកិនអោយម៉ត់ដើម្បីយកទឹក លាយជាមួយទឹកក្ដៅ ហូបមួយថ្ងៃ
១ដង។
គុណប្រយោជន៍ ៖ គុលគុយឆាយនេះអាចប្រើបានជាមួយអ្នកដែលមានជម្ងឺរលាកក្រពះ
ពោះវៀន និងជម្ងឺទល់លាមករ៉ាំរ៉ៃ។

វិធីទី ២ ៖ យកគល់ឃិនឆាយល្មម ដាំជាមួយស្ករក្រហម យកទឹកផឹក។

គុណប្រយោជន៍ ៖ អាចព្យាបាលអាការៈធ្លាក់ ស របស់ស្រ្ដី។

វិធីប្រើទី ៣ ៖ យកគល់ឃិនឆាយបុកអោយម៉ត់ និងលាប ឬបំពោកពីខាងក្រៅ។

គុណប្រយោជន៍ ៖ កាត់បន្ថយការហើមដៃ ជើង ឈឺជើង និងអាចឃាត់ឈាមបានល្អ។

គល់ត្រកួន

វិធីធ្វើ ៖ យកគល់ត្រកួន ១២០ក្រាម ស្ងោរជាមួយទឹកសម្រាប់បរិភោគ បែបនេះវាអាចជួយ
ព្យាបាលជម្ងឺរាគមួល។

លើសពីនេះ អ្នកអាចយកគល់ត្រកួម ១២០ក្រាម ដាំជាមួយទឹកខ្មេះ ២៥០ក្រាម និងទឹក
ស្អាត ២៥០ក្រាម ដើម្បីយកទឹកទុកសម្រាប់ខ្ពុរមាត់ សម្រាប់ព្យាបាលការឈឺធ្មេញ ឬហើម
អញ្ចាញធ្មេញ។

គល់ស្ពៃជើងទា

វិធីធ្វើ ៖ យកគល់ស្ពៃជើងទា ១០០ក្រាម ស្ងោរជាមួយសាច់មាន់ ១៥ក្រាម សម្រាប់បរិភោគ
រាល់ថ្ងៃ ពី ២ទៅ ៣ដងក្នុងមួយថ្ងៃ។

គុណប្រយោជន៍ ៖ គល់ស្ពៃជើងទា អាចប្រើបានជាមួយអ្នកកើតជម្ងឺទឹកនោមផ្អែមផងដែរ។

គល់ដើមខ្ទឺមបារាំង

វិធីធ្វើ ៖ យកគល់ដើមខ្ទឹមបារាំង ២០គល់ ដាំជាមួយអង្ករធ្វើជាបបរបរិភោគរាល់ថ្ងៃ។

គុណប្រយោជន៍ ៖ បបរគុលដើមខ្ទឹមបារាំងនេះ អាចប្រើប្រាស់សម្រាប់ព្យាបាលជម្ងឺគ្រុន
ផ្ដាសាយ ឈឺក្បាល និងក្ដៅរងា៕


ដោយ ៖ សូរីយ៉ា
ប្រភព ៖ ld

Tags: healthvegetable