CamNews

ប្លែកៗ 

ឆ្មេរខ្សាច់ខ្មៅ Punalu

ឆ្មេរសមុទ្រ Punalu គឺជាឆ្មេរសមុទ្រមួយដែលមានទីតំាងសិ្ថតនៅក្នុង
សហរដ្ឋអាមេរិច ដោយឆ្មេរនៅទីនេះមានលក្ខណៈខុសប្លែកពីគេដោយ
សារតែ វាមានឆ្មេរខ្សាច់ពណ៌ខ្មៅទៅវិញ។

ឆ្មេរខ្សាច់ខ្មៅនេះស្ថិតនៅលើកោះដ៏ធំធេងនៃរដ្ឋHawaii មូលហេតុដែល
ធើ្វអោយខ្សាច់នៅលើឆ្មេរនេះមានពណ៌ខ្មៅ ព្រោះតែកំអែភ្នំភ្លើងបានហូរ
កាត់នៅលើឆ្មេរខ្សាច់មួយនេះ រហូតដល់ប្រែពណ៌ទៅជាពណ៌ខ្មៅតែម្តង។

ឆ្មេរសមុទ្រនេះ វាហាក់បីដូចជាមិនអំនោយផល ចំពោះការហែលទឹកលេង
ព្រោះដោយសារតែទីនោះសំបូរទៅដោយថ្ម ដែលអាចបង្កអោយលោកអ្នក
គ្រោះគ្រប់ពេលវេលា។ ប៉ុន្តែអី្វដែលលោកអ្នកអាចធើ្វបាននៅទីនោះគឺការដើរ
កំសាន្តជាមួយទេសភាពបែបប្លែកភ្នែកចំលែកអារម្មណ៏ ដើមដូងមានពណ៌បៃតង
ដុះចំកណ្តាល និងជាពិសេសទៀតនោះ លោកអ្នកអាចសំរាកលំហែកាយ
អំាងសាច់ញុំាលេងកំសាន្ត នៅទីនោះផងដែរ។ ហើយអី្វដែលគួរអោយពិសេស
ជាងនេះទៅទៀតនោះលោកអ្នកអាចមើលឃើញនូវព្រំដែនរវាងទឹកសាបនិង
ទឹកប្រៃគួរអោយចាប់អារម្មណ៏។


ដោយ ខេមរៈ

amusingplanet