CamNews

ហោរាសាស្រ្ត 

ហោរាសាស្រ្តថៃ្ងសុក្រទី13ខែមករាឆ្នំា២០១២


ជូត
រាសីថ្ងៃនេះឡើងខ្ពស់ត្រដែត ការរកស៊ីជំនួញលក់ដូរមានសភាពល្អប្រសើរ
ការទំនាក់ទំនងមានមនុស្សជាច្រើនបានចូលចិត្តចំពោះវេហារបស់លោកអ្នក។
ថ្ងៃនេះលោកអ្នកអាចប្រកបរបបជិតៗផ្ទះ ក៏ទទួលបានលទ្ធផលល្អដែរ។
ឆ្លូវ
រាសីថ្ងៃនេះល្អជាមធ្យម ថៃ្ងនេះអី្វៗដែលលោកអ្នករំពឹងទុកថានឹងកើតឡើង
ក្នុងថៃ្ងនេះប្រាកដជាមានបញ្ហាបន្ថិចបន្តួច តែវាមិនអាចអោយលោកអ្នក
បាត់បង់របស់នោះទេ។បញ្ហាស្នេហាវិញមានភាពសិទ្ធស្នាលដូចជាធម្មតា។
ខាល
រាសីថ្ងៃនេះល្អជាបង្គួរ ការងារដែលលោកអ្នកប្រកបការហាក់បីជាអំនោយផល
យ៉ាងខ្លំាង និងអាចអោយលោកអ្នកទទួលបានចំនូលបានច្រើនលើសលប់
ផងដែរ។ បញ្ហាស្នេហាវិញចេះយល់ចិត្តគ្នា។
ថោះ
រាសីថ្ងៃនេះឡើងខ្ពស់ត្រដែត ការងារកស៊ីបានផ្តល់ទុននិងចំនូលជាច្រើន
ដល់លោកអ្នក។ ចំពោះការងារនៅក្នុងស្ថាប័នវិញអាចទទួលបាន
កោតសសើរពីចៅហ្វាយនាយ និងមានលាភសការៈផងដែរ។
រោង
រាសីថៃ្ងនេះឡើងខ្ពស់ត្រដែត ថៃ្ងនេះជាថៃ្ងល្អសំរាប់លោកអ្នកចូរ
បញ្ចេញសមត្ថភាពអោយបានល្អ ដើម្បីសំរេចការងារទំាងនោះ។
បើសិនជាលោកអ្នកពឹងពាក់អ្នកដទៃ លោកអ្នកអាចនឹង
បាត់បង់លាភអស់បន្ថិចបន្តួច។
ម្សាញ់
រាសីថ្ងៃនេះល្អជាមធ្យម ដំនើរកំសាន្តទៅផ្លូវឆ្ងាយ ពុំបានផ្តល់ជាបញ្ហា
ឡើយ។ លោកអ្នកអាចដោះស្រាយវាបានទាន់ពេលវេលានៅពេលដែល
មានឧបសគ្គ ចំពោះការងាររកស៊ីវិញ អាចទទួលចំនូលបានគួរសម។
មមី
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាង ការភ្លេចភ្លំាង ធើ្វអោយលោកអ្នក
មានកំហុសជាម្តងហើយម្តងទៀត ដូច្នេះចូលធើ្វអារម្មណ៏អោយស្ងប់
និងគិតអោយបានច្បាស់មុននឹងធើ្វអី្វមួយ។ ចំពោះរឿងស្នេហាវិញ
ត្រូវចេះអធ្យាស្រ័យអោយគ្នា។
មមែ
រាសីថៃ្ងនេះឡើងខ្ពស់ត្រដែត ថៃ្ងនេះលោកអ្នកអាចមានដំនឹងល្អពី
សាច់ជិតឆ្ងាយ មិនតែប៉ុណ្ណោះលោកអ្នកអាចនឹងមានលាភផ្ទួនៗ
នៅក្នុងថ្ងៃនេះផងដែរ។ ថៃ្ងនេះចូលចងចំាថាលាភបានមកពីមនុស្សប្រុស។
វក
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាង ថៃ្ងនេះលោកអ្នកមិនត្រូវអោយនរណាម្នាក់
ខ្ជីបំនុលឡើយ ព្រោះវាអាចបណ្តាលអោយលោកអ្នក បាត់បង់ទំាងការ
ទំាងដើម។ ចំពោះការងារនៅក្នុងស្ថាប័នវិញ ត្រូវតែចេះប្រុងប្រយ័ត្នរាល់
ឯកសារដែលពាក់ព័ន្ធក្រែងល មានអ្នកបន្លំ។
រកា
រាសីថៃ្ងនេះល្អជាមធ្យម ថៃ្ងនេះការងាររកស៊ីមានសភាពធម្មតា
និងចំនូលចំនាយក៏មិនសូវជាចោទជាបញ្ហាឡើយ។ សំរាប់គូរសង្សារវិញ
មិនត្រូវប្រច័ណ្ឌគ្នាច្រើនពេកនោះទេ ប្រយ័ត្ន មានការឈ្លោះប្រកែកគ្នា។
ចរ
រាសីថៃ្ងនេះឡើងខ្ពស់ត្រដែត ការងារនៅក្នុងស្ថាប័នបានកំពុងតែ
ធើ្វអោយលោកអ្នកមានបទពិសោធន៏ថែមមួយកំរិតទៀត និងឈាន
ទៅដល់ការឡើងដំណែង បានធើ្វជាមេគេទៀតផងដែរ។
បញ្ហាស្នេហា មានភាពកក់ក្តៅ ជាងធម្មតា។
កុរ
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាង ដំនើរការរកស៊ីហក់បីដូចជាស្ងប់សាត់
ជាងសព្វមួយដង។ លោកអ្នកគួរតែចេះគិតមុននឹងធើ្វអី្វមួយប្រសើរជាង
សំរេចចិត្តធើ្វវាដោយខ្លូនឯង។