CamNews

តារា 

វ៉ាង ស្រីណូ ល្បី​ថា​មាន​ទំនាក់ទំនង ស្នេហា​ជាមួយ​មន្រ្តី​ធំ សម្បូរ​ទ្រព្យ

ភ្នំពេញ៖ តារាសម្តែងមានប្រជាប្រិយភាព លើការស្លៀកពាក់ បែបសិចស៊ី កញ្ញា វ៉ាង ស្រីណូ
ក្រោយពីបាត់មុខ ក្នុងវិស័យសិល្បៈ អស់រយៈពេលជា យូរឆ្នាំមកនេះ ឃើញថា កេរ្តិ៍ឈ្មោះ ក៏
ដូចជា ប្រជាប្រិយភាពរបស់នាង ហាក់ដូចជាមិនសូវ មានសន្ទុះដូច ពេលមុនៗនេះទេ។ មិន
តែប៉ុណ្ណោះសព្វថ្ងៃ នាងក៏កំពុងតែឃ្លាត ឆ្ងាយពីសិល្បៈកាន់ តែខ្លាំងទៅៗទៀតផង។

បើទោះបីជាមួយរយៈនេះ កញ្ញា វ៉ាង ស្រីណូ បានឃ្លាតខ្លួន នៅឆ្ងាយពីសិល្បៈ បន្តិចហើយក៏ពិត
មែន ប៉ុន្តែនាងនៅ តែជាតារាស្រី មួយដួង ដែលជាការចាប់អារម្មណ៍ របស់បណ្តាញ អ្នកសារព័ត៌
មាន ទាក់ទាងនឹងជីវិត ឯកជនខាងក្រៅ ដូចជារឿងរ៉ាវជីវិតស្នេហា និង ការរកស៊ីផ្ទាល់ខ្លួនជាដើម។
ទន្ទឹមជាមួយគ្នានេះដែរ ថ្មីៗនេះក៏ស្រាប់តែ មានលេចឮ ដោយការ និយាយខ្សឹបខ្សៀវ ថា វ៉ាង ស្រី
ណូ កំពុងតែមានទំនាក់ទំនង ស្នេហាជាបុរសម្នាក់ មានវ័យប្រហែល៤០ ឆ្នាំ។

ប្រភពពីអ្នកនៅក្បែរតារាស្រី និយមភាពសិចស៊ីទាន់សម័យ កញ្ញា វ៉ាង ស្រីណូ បាននិយាយថា រាល់
ថ្ងៃនេះ វ៉ាង ស្រីណូ កំពុងតែ ផ្តើមស្នេហ៍ជាមួយមន្រ្តីធំ ក្នុងស្រុកមួយរូប ។ បើតាមការសង្កេត ឃើញ
បុរសម្នាក់នេះ មានវ័យប្រហែលជា ៤០ឆ្នាំតែប៉ុណ្ណោះ។ ប៉ុន្តែអ្វីដែលជាកត្តាសំខាន់ គឺថា បុរសម្នាក់
នេះ ជាមន្រ្តីដែលមានមុខងារ និងតួនាទីធំក្នុងនៅក្នុង ក្រសួងមួយផងដែរ។

ប្រភពបានបន្តថា បុរសមន្រ្តីម្នាក់នេះ តែងបានព្យាយាមតាមយកចិត្ត និង លួងលោមផ្គាប់ អារម្មណ៍
របស់ កញ្ញា វ៉ាង ស្រីណូ គ្រប់ពេលព្រោះ ពេលខ្លះនាង វ៉ាង ស្រីណូ ហាក់ដូចជាបញ្ចេញ ឫកពារ
ដាក់បែប ប្រងើយកន្តើយ មិនសូវរវីរវល់ជាមួយ។ ម្យ៉ាងទៀត បើនិយាយពី ទំនាក់ទំនងស្នេហ៍ រវាង
អ្នកទាំងពីរ ប្រហែលជាទើប ចាប់ផ្តើមក្នុងអំឡុង ពេលថ្មីៗនេះទេ។

ជុំវិញព័ត៌មានលេចឮ ខាងលើនេះនៅ ព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៣នេះ គេហទំព័រ Looking
TODAY មិនអាចទាក់ទង ដើម្បីសុំការបំភ្លឺ ពីកញ្ញា វ៉ាង ស្រីណូ បានទេ។ ដូច្នេះ LookingTODAY
នឹងរង់ស្វាគមន៍ជានិច្ច ចំពោះការចេញមុខ មកបកស្រាយ ឱ្យដឹងពីការពិត ពីសំណាក់ កញ្ញា វ៉ាង
ស្រីណូ នៅពេលក្រោយ។

សូមជម្រាបជូនថា តារាសម្តែងល្បីល្បាញ ខាងភាពសិចស៊ី កញ្ញា វ៉ាង ស្រីណូ មួយរយៈចុងនេះ
ហាក់មិនសូវទទួលរ ងព្យុះព័ត៌មាន បោកបក់មកលើនាង ច្រើនប៉ុន្មានឡើយ ចាប់តាំងពីនាងក្លាយ
ជាម្ចាស់ហាងសាឡន និងកែសម្ផស្ស នៅម្ដុំវត្តសន្សំកុសលនោះមក ។ ញ្ញា វ៉ាង ស្រីណូ រហូតមក
ដល់ ឆ្នាំ២០១៣នេះ បានឃ្លាតឆាយពី សិល្បៈអស់មួយ សន្ទុះធំមកហើយ៕

ដោយ៖ LookingToday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: vang sreyno entertainment khmer star