CamNews

កោះបាលីរបស់ឥណ្ឌូនេស៊ីរីករាយជាមួយនិងការកើន ឡើងភ្ញៀវទេសចរណ៍

វិស័យទេសចរណ៍នៅលើកោះបាលីរបស់ប្រទេសឥណ្ឌូនេស៊ីនៅតែមានសន្ទុះខ្លាំងខ្លានៅក្នុង ឆ្នាំ២០១១កន្លងទៅជាមួយនិងភ្ញៀវទេសចរណ៍ដែលបានមកកាន់កោះនេះមានចំនួន២.៧
លាននាក់នេះបើតាមរបាយការណ៍ដែលចេញផ្សាយដោយសារពត៌មានចាកាតាប៉ុស្តិ៍កាលពី
ថ្ងៃសុក្រម្សិលមិញនេះ។
គួរអោយភ្ញាក់ផ្អើលផងដែរដែលចំនួនភ្ញៀវទេសចរណ៍អាមេរិកដែលចូលមកកាន់កោះបាលី
បាន កើនឡើងជិត២៥ភាគរយ។
ផ្អែកទៅលើឯកសារពីទីភ្នាក់ងារទេសចរណ៍ប្រចាំតំបន់បានអោយដឹងថា ចំនួនភ្ញៀវទេសចរ
ណ៍សរុបដែលបានមកកាន់កោះបាលីបានកើនឡើងដល់ ២,៧៥៦,៥៧៩នាក់ ដែលកើន
ឡើង១០.៥៧ភាគរយពី ២,៤៩៣,០៥៨នាក់កាលពីឆ្នាំ២០១០។
ចំនួនភ្ញៀវទេសចរណ៍អាមេរិកដែលមានធ្វើដំណើរមកកាន់កោះបាលីមានចំនួន ៩០,១៥៤
នាក់ដែលកើនឡើង២៤.៩៦ភាគរយប្រៀបធៀបទៅនិងឆ្នាំ២០១០ ហើយស្មើរនិង៣.២៧ភាគ
រយនៃចំនួនភ្ញៀវទេសចរណ៍បរទេសសរុបដែលបានមកកាន់កោះបាលី។
ប្រជាជនប្រទេស៣ផ្សេងទៀតក៏មានកំណើនកើនឡើងផងដែរគឺ អូស្រ្តាលីកើនឡើង ២២.០៩
ភាគរយ, ចិនកើនឡើង ២០.៣២ភាគរយ និងសឹង្ហបុរី កើនឡើង ១៧.២៩ភាគរយ។
ប្រធានទីភ្នាក់ងារទេសចរណ៍ប្រចាំតំបន់បាននិយាយថា "ចំនួនភ្ញៀវទេសចរណ៍អាមេរិកដែល
បានមកកាន់កោះបាលីនេះបានបង្ហាញអោយឃើញនូវការកើនឡើងដ៏ល្អមួយ, បើទោះបីជា
សហរដ្ឋអាមេរិកកំពុងតែនៅប្រឈមមុននិងវិបត្តិហរិញ្ញវត្ថុក៏ដោយ។ សហរដ្ឋអាមេរិកឈរលើ
ចំណាត់ថ្នាក់ទី១០នៃភ្ញៀវទេសចរណ៍មកកោះបាលី"៕

ដោយ វឌ្ឍនា

Tags: tourismindonesiabaliincreas