CamNews

តារា 

វីដេអូ ១២ នាទីនៃសណ្តានចិត្តរបស់ Ronaldo ធ្វើអោយទស្សនិកជន រំភើបចិត្តស្រក់ទឹកភ្នែក (វីដេអូខាងក្នុង)

Cristiano Ronaldo គឺជាកីឡាករដែលមានសម្ថភាព ទេព្យកោសល្យខុសគេមួយរូប ក្នុងប្រវត្តិ
បាល់ទាត់ ដែលទទួលបានការគាំទ្រជាច្រើន ។ តែជាទន្ទឹមនិងនោះ អ្នកដែលស្អប់ Ronaldo
តែងតែនិយាយថា រូបគេជាមនុស្សក្រអ៊ើតក្រទម ឆ្មើងឆ្មៃណាស់ ។

Clip touched on the personality of the online community Ronaldo fever 2

តែថ្មីៗនេះវីដេអូមួយ ត្រូវបានផុសឡើង ទៅក្នុងគេហទំព័រ Youtube ដែលធ្វើអោយទស្សនិក
ជននិងអ្នកស្អប់ទាំងអស់ កែប្រែគំនិតរបស់ខ្លួន មើលឃើញ Ronaldo ក្នុងផ្លូវល្អវិញ ។ វីដេអូ
នោះមានចំណងជើងថា " Ronaldo - A Great Person " ដែលជាវីដេអូមានរយៈពេល ១២ នាទី
ទទួលបានការចូលមើលជាច្រើន ។

Clip personality touched Ronaldo fever 1 online community

នៅក្នុងវីដេអូ បានផ្តិតយកទិដ្ឋភាព រាល់អំពើល្អទាំងអស់របស់ Ronaldo មកផ្គុំចូលគ្នាចេញជា
វីដេអូមួយនេះឡើយ ។ ទស្សនិកជនបានបញ្ចេញមតិថា Ronaldo មិនមែនជាមនុស្ស ដូចដែល
អ្នកស្អប់គិតឡើយ Ronaldo តែងតែទាក់ទង និងផ្តល់ភាពកក់ក្តៅទៅ អ្នកគាំទ្រជានិច្ច ដែលជា
មួយធ្វើអោយ ពួកយើងស្រឡាញ់និងគាំទ្រ Ronaldo ជាខ្លាំង ៕

 


ប្រែសម្រួល ៖ កុសល
ប្រភព ៖ k14, youtube 


Tags: ronaldo star football real madrid cristiano ronaldo