ស្ទើរតែមិនគួរអោយជឿ៖ បើយោងតាម ការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស អោយដឹងថា បុរសជាចោរម្នាក់ យាយពីថា ចិត្តសឿង និងមានគំនិត ច្នៃប្រឌិត ខ្ពស់ ពោលគឺ គាត់បាន ប្រើ ស្គីក្តាររបស់ខ្លួន ធ្វើជាមធ្យោបាយ រត់គេច ពីការតាមចាប់ជាប់ របស់មន្រ្តីសន្តិសុខ ក្រោយពីខ្លួន បានចេញប្រតិបត្តិការ លួច ទូរទស្សន៍ ពីហាងមួយកន្លែង នៅក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក ។
គួរបញ្ជាក់ថា ខ្សែអាថ៍វីដេអូ ខាងក្រោមនេះ ត្រូវបានគេថតជាប់សកម្មភាព បានទាំងស្រុង ខណៈមាន ការផ្តិតរូបភាព ជាប់ពីគ្រប់កាម៉េរ៉ាសុវត្ថិភាព គ្រប់ជ្រុង ។ ខណៈមាន ការព្យាយាម រត់គេចខ្លួន ចោរចិត្ត សឿងម្នាក់នោះ ពិតជា មិនអាចរត់ចេញ តាមទ្វារមុខបាននោះទេ ពោលគឺ ទ្វារត្រូវបានគេបិទបាត់ទៅ ហើយ ភ្លាមៗនោះ គេក៏បកក្បាលរត់ត្រលប់ក្រោយ រត់ចេញតាមទ្វារ ក្រោយ ខណៈបានដកកាំបិទគំ រាមចាក់ បុគ្គលិក និងសន្តិសុខ ដែលមានបំណង តាមចាប់ឃាត់ខ្លួន របស់គេ ។
ជាមួយនឹង ភាពរហ័សរហួន ក្នុងការរត់គេចខ្លួន ក៏ដូចជា ជិះស្គីក្តារនោះ ចោរចិត្តសឿងម្នាក់នេះ បានរត់ គេចខ្លួន ទាល់តែបានសម្រេច ពោលគឹ មន្រ្តីប៉ូលីស ដេញពីក្រោយ ពុំទាន់នោះទេ ស្របពេលដែលគេ បានឡើងជិះស្គីក្តាររបស់គេ បាត់ទៅហើយ ខណៈវាគឺជា មធ្យោបាយរត់គេចខ្លួន របស់គេតែមួយគត់។ គួររំឭកផងដែរ មកទល់នឹងខណៈ ក្រុមមន្រ្តីប៉ូលីស ក៏កំពុងតែធ្វើការតាមដានស៊ើបអង្កេត ដើម្បីឈាន ទៅដល់ការចាប់ឃាត់ខ្លួន ។ ខាងក្រោម ជាខ្សែអាថ៍វីដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាបន្តិច ទៅ ៖
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដឹមីរ័រ