ក្នុងពិភពសិល្បះ របស់ចិនរយៈពេល ៥០ ឆ្នាំចុងក្រោយនេះ គេបានឃើញនិងធ្វើជាសាក្សី
ដល់ តារាស្រីជាច្រើនដែលមានសម្រស់ផូរផង់ ស្រស់ស្អាតបំផុតក្នុងពិភពសិល្បះ ។ ដូចជា
ខាងក្រោមនេះ គឺសុទ្ធសឹងតែជាតារាស្រី ដែលមានសំរស់ស្រស់ស្អាតពីធម្មជាតិ ក្នុងរយៈ
ពេល ៥០ ឆ្នាំមកនេះ ។
-Lam Thanh Ha កើតឆ្នាំ ១៩៥៤ គឺជាតារាស្រីមួយដែលឈានមុខគេ ក្នុងពិភពភាពយន្តចិន
ហុងកុង ក្នុងកំលុងទស្សវត្ស ៧០ ដល់ ៨០ ។
-Liu Xiaoqing កើតឆ្នាំ ១៩៥៥ នៅក្នុងវ័យរបស់នាងគេកំរ រកបានអ្នកណានៅតែមានសម្រស់
ស្រស់ស្អាតដូចនាងណាស់ ហើយនាងបានទទួលរហ័សនាមថា " នារីអត់អាយុ " ព្រោះតាម
សម្រស់របស់នាង គឺពិតជាស្រស់ស្អាតហើយក្មេងៗខ្លះមិនអាចប្រៀបផ្ទឹមបានឡើយ ។
-Gong Li កើតឆ្នាំ ១៩៦៥ ជាតារាល្បីក្នុងកំឡុងចុងឆ្នាំ ៨០ ។ ទោះបីជាវ័យចាស់យ៉ាងណាក៏
ដោយ នាងនៅតែមានសម្រស់ស្រស់ស្អាត នាងតែងតែជានិមិត្តរូបរបស់ តារាវ័យក្មេងជំនាន់
ក្រោយជានិច្ច ។
-Cheung កើតឆ្នាំ ១៩៦៤ កាសែត ទស្សនាវដ្ដីជាច្រើន បានបោះឆ្នោតអោយ Cheung ថាជា
តារាស្រី ស្រស់ស្អាត ហើយមានអត្តចរិតល្អ ។
-Zhang Ziyi កើតឆ្នាំ ១៩៧៩ ត្រូវបានគេនិយាយថា ជា Gong Li ទី ២ ព្រោះអត្តចរិត រូបសម្រស់
របស់ពួកគេទាំង ២ ប្រហាក់ប្រហែលគ្នា ហើយ Zhang Ziyi ក៏ជាកំពូលស្រីស្អាតដែលទទួលការ
គាំទ្រពីទស្សនិកជនដូច Gong Li ដែរ ។
-Zhao Wei កើ់តឆ្នាំ ១៩៧៦ ត្រូវបានគេចាត់ទុកថា ជានារីស្រស់ស្អាតទាំង ៤ ប្រចាំប្រទេស
ដោយសារសម្រស់ និង រាងដ៏តូចច្រឡឹងរបស់នាង ។
-Zhou Xun ១៩៧៤ តារាស្រីដែលមាន ភ្នែកមុត ចង្កាស្រួច ច្រមុះស្រួច របស់នាងធ្វើអោយ
សម្រស់របស់នាង ស្អាតប្លែកម្យ៉ាងខុសពីគេ ។
-Li Bingbing កើតឆ្នាំ ១៨៧៦ មានសម្រស់ស្រស់ស្អាត បែបបូរាណ តែសមសួនណាស់ ។
-Fan Bingbing កើតឆ្នាំ ១៩៨១ នាងក៏ត្រូវបានគេ ដាក់ឈ្នោះអោយជាស្រីស្អាត ប្រចាំប្រទេស
ដែរ នាងទទួលបានការគាំទ្រជាច្រើន ពីទស្សនាវដ្តី សារព័តមានជាច្រើន ។
-Liu Yifei កើតឆ្នាំ ១៩៨៧ សម្រស់របស់នាង គ្មាននរណាម្នាក់អាចដណ្តើមបានទេ សម្រស់របស់
នាងគឺស្អាតប្លែកខុសពីគេ នាងក៏ត្រូវបានគេហៅថា នារីមិនចេះចាស់ ព្រោះចាប់តាំងពីនាងចូល
ប្រឡូកក្នុងសិល្បះ មកទល់ពេលនេះ មុខមាត់រូបរាងរបស់នាង មិនផ្លាស់ប្តូរសោះ ៕
ដោយ ៖ លីលី
ប្រភព ៖ k14