CamNews

ចំនួនអ្នកស្លាប់នៅក្នុងការប៉ះទង្គិចនាវាអ៊ីតាលី cruise liner កើនឡើងដល់៦នាក់ បាត់ខ្លួន១៦នាក់

ចំនួនអ្នកស្លាប់នៅក្នុងការប៉ះទង្គិចរបស់នាវា cruise liner របស់ប្រទេសអ៊ីតាលីបានកើន
ឡើងដល់៦នាក់កាលពីថ្ងៃចន្ទ័កន្លងទៅបន្ទាប់ពីសាកសពចំនួន១ទៀតត្រូវបានរកឃើញ។
មនុស្សចំនួន១៦នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួន ហើយមន្ត្រីដែលនៅលើកោះ Tuscan
ដែលជាទីតាំងដែលនាវាដ៏ធំមួយនេះបានបុកជាមួយនិងថ្មកាលពីយប់ថ្ងៃសុក្របាន
និយាយថា​​ ឪកាសនៃការស្វែងរកអ្នកដែលបានបាត់ខ្លួនទាំងនោះបានចាប់ផ្តើមទន់ខ្សោយ។
សាកសពចុងក្រោយដែលបានរកឃើញត្រូវបានគេជឿជាក់ថាជាជនជាតិអ៊ីតាលីនេះបើ
តាមសំដីរបស់ទីភ្នាក់ងារជួយសង្គ្រោះ។ មកទល់ពេលនេះសាកសពទាំង៦ដែលបានរក
ឃើញមានដូចជា ជនជាតិបារាំង២នាក់, អ៊ីតាលី២នាក់, បេរ៉ូ ម្នាក់ និងជនជាតិស្ពេនីយាត
ម្នាក់។
កាពីទែនរបស់កប៉ាល់ក៏បានត្រូវប្រឈមនិងការបណ្តេញចេញពីការងារ និងជាប់ទោស
ផងដែរដោយសារតែរូបលោកបានធ្វើការប្រកាសអាសន្នយឺតពេលដែលជាហេតុធ្វើអោយ
អ្នកដំណើរមិនអាចចេញពីកប៉ាល់ដោយសុវត្ថិភាព៕


ដោយ វឌ្ឍនា

Tags: italiacruise liner